ទំនាស់​ពាក្យ​សម្តី​ ក្មួយ​សាច់ថ្លៃ​កាប់​ពូ​ 3​ពូថៅ នៅ​វេលា​ម៉ោង​២២​នឹង​៥០​នាទី​ ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២០

 

នៅ​វេលា​ម៉ោង​២២​នឹង​៥០​នាទី​ ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២០ ខេត្តប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយសារ​ទំនាស់​ពាក្យ​សម្តី​កើតជា​អំពើ​ហិង្សា​ ជន​បង្ក​យក​ពូថៅ​កាប់​ចំ​ក្បាល​ចំនួន​៣​ពូថៅ​ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​ នៅ​វេលា​ម៉ោង​២២​នឹង​៥០​នាទី​ ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២០​ នៅចំណុច​ផ្ទះ​របស់​ឈ្មោះ​ វើ​យ​ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​ ​ជន​រង​គ្រោះ​ឈ្មោះ​ ពក​ ពឿ​ន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ មុខរបរ​កម្មករ​ ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ របួសធ្ងន់​ផុង​លលា​ក្បាល​។​ ជន​បង្ក​ឈ្មោះ​ ពៅ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣៥​ឆ្នាំ​ ត្រូវជា​ក្មួយ​សាច់ថ្លៃ​ របស់​ជន​រង​គ្រោះ​ ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ កំពុង​រៀបចំ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តបាត់ដំបង​ ចំណែក​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​តាមដាន​ស្រាវជ្រាវ​។

Post a Comment

0 Comments