ភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការធ្វើកសិកម្ម ជាឳកាសមួយ ដើម្បីបង្កើននូវកាលានុវត្តន៍ក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកផ្លូវការ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ បានលើកឡើងថា «ការផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅជុំវិញពិភពលោក បានធ្វើឲ្យវិស័យឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍កម្ពុជាមានការធ្លាក់ចុះ តែផ្ទុយទៅវិញ វិស័យកសិកម្មកម្ពុជា បានក្លាយជាឱកាសមួយ ដើម្បីបង្កើននូវកាលានុវត្តន៍ក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក។ ជាមួយគ្នានោះ សម្តេចតេជោ បានណែនាំដល់បងប្អូនប្រជាកសិកត ត្រូវបង្កើនការដាំដុះ ដើម្បីបំរើឲ្យទីផ្សារក្នុងស្រុកទាំងអស់ ខណៈដែលមិនមានការនាំចូលទំនិញ បន្លែបង្កាមកកម្ពុជានៅក្នុងអំឡុងពេលនេះ ជាពិសេសត្រូវខិតខំបន្ថែមទៀត នូវគោលដៅនាំអង្ករមួយលានតោននាពេលខាងមុខ។



0 Comments
Thanks For Supported!