ក្រសួងអប់រំ សូមជូនដំណឹងដល់សិស្សានុសិស្ស ថ្នាក់ទី៩ និង ថ្នាក់ទី១២ និងត្រូវចាប់ផ្ដើមចូលរៀនវិញ នៅខែកញ្ញា២០២០ ហើយខែធ្នូ ប្រឡងបាក់ឌុប

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រសួងអប់រំ ជូនដំណឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យបើកគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងដំណាក់កាលទី២ នៅខែកញ្ញា ឆ្នាំ២០២០នេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ បញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ គឺបើកគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) តែសម្រាប់តែសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ហើយក្នុង១ថ្នាក់ អនុញ្ញាតឲ្យមានសិស្សតែ១៥នាក់ប៉ុណ្ណោះ ដោយគោរពទៅតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក។
ក្រសួងអប់រំ ក៏ជូនព័ត៌មានដែរថា នៅខែធ្នូ ឆ្នាំ២០២០ ក្រសួង នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ [បាក់ឌុប] ទាំងសាលារដ្ឋនិងសាលាឯកជន។ ក្រសួងអប់រំ បានឲ្យដឹងថា ចំពោះសិស្សសាលាឯកជន ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ ត្រូវលើកពេលទៅប្រឡង នៅខែធ្នូ ឆ្នាំ២០២០ ជាមួយសិស្សសាលារដ្ឋវិញ។ 
ចំពោះសិស្សថ្នាក់ផ្សេងទៀត ក្រៅពីថ្នាក់ទី៩និងថ្នាក់១២ ក្រសួងអប់រំ មិនទាន់អនុញ្ញាត ឲ្យចូលរៀនវិញនៅពេលនេះទេ។ ក្រសួងអប់រំ ប្រាប់ថា នឹងរៀបចំសេចក្តីណែនាំតាមក្រោយ ចំពោះការសិក្សា សម្រាប់សិស្សថ្នាក់ដទៃ នៃគ្រឹះស្ថានសិក្សាសាធារណៈ។ 
ការបើកសាលារៀន ក្នុងដំណាក់កាលទី២នេះ គឺបន្ទាប់ពីក្រសួងអប់រំ បានបើកសាលារៀន ក្នុងដំណាក់កាលទី១រួចមក នាពេលថ្មីៗនេះ។ ក្នុងដំណាក់កាលទី១ គឺក្រសួងបើកតែសាលារៀនឯកជន២០ប៉ុណ្ណោះ ដែលមានស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និង ក្រុងបាត់ដំបង។ នាពេលខាងមុខ ក្រសួងអប់រំ នឹងបន្តរៀបចំបើកសាលារៀន ក្នុងដំណាក់កាលទី៣។
នៅថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២០ សិស្សថ្នាក់ទី៦ នៃសាលាឯកជន ទើបនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ ចំណែកការប្រឡងឌីប្លូម សម្រាប់សិស្សសាលារដ្ឋ ក្រសួងអប់រំ មិនទាន់កំណត់ពេលនោះទេ។English...
On August 10, 2020, the Ministry of Education announced that Samdech Prime Minister Hun Sen has allowed the reopening of educational institutions in the second phase in September 2020. According to a press release from the Ministry of Education, the second phase is to open public schools (public schools) only for ninth and twelfth grade students, and only 15 students per class are allowed. According to sanitary measures of the Ministry of Health and the World Health Organization.
The Ministry of Education also informed that in December 2020, the Ministry will organize high school diploma exams [Bakdup] in both public and private schools. According to the Ministry of Education, private school students who failed the exam on August 27-28, 2020 will have to postpone the exam to December 2020 with public school students.
For students other than 9th and 12th grade, the Ministry of Education does not allow them to re-enroll at this time. The Ministry of Education said it would prepare follow-up instruction for students of other grades of public educational institutions.
The opening of the second phase of the school is after the Ministry of Education recently opened the first phase of the school. In the first phase, the Ministry opened only 20 private schools in Phnom Penh, Siem Reap and Battambang. In the future, the Ministry of Education will continue to open schools in the third phase. On August 3-4, 2020, 6th grade students of private schools have just taken the lower secondary school diploma (diploma) exam. The Ministry of Education has not set a time for diploma exams for public school students.

Post a Comment

0 Comments