ស៊ុយអែត​បង្វែរ​ជំនួយ​ពី​រដ្ឋាភិបាល មិនមែនជា​កំហុស​ទេ តែ​យើង​ត្រូវ​ភ្ញាក់​រឭក​ខ្លួនឯង ប្រសាសន៍របស់ សម្ដេច ស ខេង

ខេត្ត​ត្បូងឃ្មុំ ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០ៈ រដ្ឋាភិបាល​ស៊ុយអែត បង្វែរ​ជំនួយ​ពី​រដ្ឋាភិបាល ដើម្បី​យកទៅ​ពង្រឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ មិនមែនជា​កំហុស​ទេ តែ​វា​ជាការ​ដាស់​ឱ្យ​កម្ពុជា ភ្ញាក់​រឭក​ខ្លួន​ទៅវិញ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៣ សីហា​នេះ​។​ សម្ដេច ស ខេង បាន​បញ្ជាក់ថា ការ​បង្វែរ​ជំនួយ​ទៅ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ វា​ក៏​ជា​ផ្នែក​មួយ​ល្អ​សម្រាប់​កម្ពុជា ដែល​ត្រូវ​ពង្រឹង​ការងារ​ខ្លួន ដើម្បី​កុំឱ្យ​មាន​កំហុសឆ្គង​ដែរ​។ ថ្លែង​ចំពោះមុខ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​ ស៊ុយអែត​ គាត់​ថា គាត់​នៅតែ​ជួយ​កម្ពុជា ប៉ុន្តែ​លុយ​នោះ បង្វែរ​ទៅ​រឿង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដូច្នេះ​គាត់​នឹង​ប្រើ​លុយ​នេះ តាមរយៈ​NGOសង្ក​ម​ស៊ីវិល​ ។ អ៊ីចឹង​ហើយ យើង​ត្រូវ​គិតថា វា​ជា​នយោបាយ​របស់គេ ដោយ​យើង​មិនត្រូវ​ចាត់ទុក​ស៊ុ​អែ​ត​ខុស​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​យើង ក៏​ប្រកាន់យក​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ដែរ​។ ដូច្នេះ​គឺថា វា​អត់​មានអី​ខុស​ទេ​។ ប៉ុន្តែ​យើង ដល់ពេល​ហ្នឹង យើង​ត្រូវ​ភ្ញាក់​រឭក​ខ្លួនឯង ត្រូវខិតខំ​ប្រឹងប្រែង​យ៉ាងម៉េច ដើម្បី​កុំឱ្យ​មាន​កំហុស​ធំដុំ ដែល​គេ​អាច​យក​ទៅជា​ឈ្នាន់។ កន្លងមក​រដ្ឋាភិបាល​ស៊ុយអែត បានផ្ដល់​ជំនួយ​ថវិកា​ជាង​២០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ដល់​រដ្ឋាភិបាល សម្រាប់​អនុវត្ត​លើ​គម្រោង​បរិស្ថាន អប់រំ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។​នេះ​បើតាម​សម្ដេច ស ខេង​។​ កាលពី​ថ្ងៃទី​១២ មិថុនា​កន្លងមក រដ្ឋាភិបាល​ស៊ុយអែត បានសម្រេច​បង្វែរ​ជំនួយ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា ដោយ​ផ្ដោតទៅលើ​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​វិញ​។ ស៊ុយអែត ក៏បាន​រៀបរាប់ថា​មូលហេតុ​ដែល​ខ្លួន​ចង់​ពង្រឹង​លើ​វិស័យ​ទាំង​៣​នេះ ព្រោះ​មើលឃើញ​ពី​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រយៈពេល​ចុងក្រោយ​នេះ មានការ​រឹតត្បិត​សេរីភាព​ធ្ងន់ធ្ងរ​។ ស៊ុយអែត នឹង​ផ្ដល់ជំនួយ​គាំទ្រ​លើ​ការលើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នេះ តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។​ ជំនួយ​អភិវឌ្ឍន៍​របស់​ស៊ុយអែត​សម្រាប់​កម្ពុជា កាលពី​ឆ្នាំ ២០១៩  មាន​ទឹកប្រាក់​ជិត ២៤ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា។

English...
Tbong Khmum province, 13 August 2020: The Swedish government diverts government aid to strengthen human rights and democracy, it is not a mistake, but it is Awaken Cambodia. Samdech Sar Kheng said this at the inauguration ceremony of the location and achievements of the Tbong Khmum Provincial Police Commissioner on August 13. Samdech Sar Kheng Emphasize that the diversion of aid to the promotion of human rights and democracy is also a good part of Cambodia to strengthen its work so as not to There are mistakes. Speaking to authorities at all levels in Tbong Khmum province, Prince Sar Kheng confirmed that Sweden said he was still helping Cambodia, but that the money was diverted. Strengthen democracy and human rights, so he will use this money through civil society NGOs. Thus, we must think that it is their politics, we must not consider Sweden wrong, because our constitution is also a liberal democracy. The party. So there is nothing wrong with that. But at that point, we have to wake up and try to avoid making big mistakes that can be taken for granted. So far, the Swedish government has provided more than 20 million US dollars a year to the government for environmental, educational and other development projects. According to Prince Sar Kheng, on June 12, the Swedish government decided to divert development aid to Cambodia, focusing on respect for human rights. Democracy and the rule of law. Sweden has also stated that it wants to strengthen these three areas because it sees the democratic space in Cambodia recently. Severe restrictions on freedom. Sweden will provide support for the promotion of human rights, democracy and the rule of law through Cambodian civil society organizations. In 2019, it was worth nearly 24 million US dollars. This is according to the Swedish Embassy in Cambodia.

Post a Comment

0 Comments