រដ្ឋាភិបាល សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ រដ្ឋាភិបាល សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​
ពិធីបុណ្យ​ជាតិ​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០១ ខែតុលា ។​នេះ​បើតាម​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ជម្រាប​ដំណឹង​ទៅ​សម្តេចចៅហ្វា​វាំង គង់ សំអុល កាលពី​ថ្ងៃទី​១១ សីហា​។​ ​លោក ប៊ូ ជុំ​សេរី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក​មិនទាន់​ទទួលបាន​ដំណឹង​ពី​ការផ្អាក​ពិធីបុណ្យ​អុំទូក​នេះ​នៅឡើយ​ទេ​។
​តែ​យ៉ាងណា លោក ប៊ូ ជុំ​សេរី យល់ថា ការសម្រេច​ផ្អាក​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​នេះ ពិតជា​រឿង​ដ៏​ត្រឹមត្រូវ​ដែល​រាជរដ្ឋាភិបាល​គិតគូរ​ពី​សុវត្ថិភាព​ពលរដ្ឋ​។ លោក បាន​រៀបរាប់​ដូច្នេះ​ថា​ ​ដូចជា​មាន​មូលហេតុ​តែមួយ​ទេ គឺ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ពិធីបុណ្យ​នេះ​មាន​មនុស្ស​រាប់សែន រាប់ម៉ឺន​នាក់ មកពី​គ្រប់​ខេត្ត ស្នាក់នៅ​រួមគ្នា​។ អាហ្នឹង យើង​ការពារ​មិន​បានទេ​។ ទាក់ទង​នឹង​ថា​តើ​ថ្ងៃបុណ្យ​អុំទូក​ឆ្នាំនេះ​ឈប់សម្រាក​ឬ​អត់​នោះ លោក ប៊ូ ជុំ​សេរី បាន​អះអាង​ដូច្នេះ​ថា​ ​តាមពិត​យើង​អត់​ធ្វើ​ឆ្នាំ​ហ្នឹង អ៊ីចឹង​អាច​នឹង​ឆ្នាំក្រោយ​។ បើ​ថ្ងៃ​ឈប់​គឺ​យើង​ប្រហែលជា​ឈប់​ធម្មតា​។ ខ្ញុំ​មិនទាន់​ច្បាស់​ដែរ ព្រោះ​យើង​មិនទាន់​ទទួល​ជា​ផ្លូវ​ការណែនាំ​អ្វី​ឡើយ។


English...
On August 13, 2020, the government decided to suspend the Water Festival, floating lanterns, worshiping the moon and Ok Ambok to prevent Kovid-19 disease. The national festival will be held from September 30 to October 1, according to a letter from the Office of the Council of Ministers. On August 11, Mr. Bou Chum Serey, Chairman of the National Festival Organizing Committee, confirmed to the media by telephone that He has not yet been notified of the suspension of the Water Festival. However, Mr. Bou Chum Serey believes that the decision to suspend this big national festival is the right thing for the Royal Government to consider the safety of the people. "There seems to be only one reason: fear of contracting Kovid-19, because the festival has hundreds of thousands of people," he said. Tens of thousands from all provinces live together. Ah, we can not protect. Regarding whether this year's Water Festival is a holiday or not, Mr. Bou Chum Serey claimed that we do not actually do this year. Well, maybe next year. If it was a holiday, we would probably have a normal day off. I am not sure yet because we have not yet received any official instructions.

Post a Comment

0 Comments