ជំងឺ​រាតត្បាត ជាអ្នកបញ្ចប់​សង្គ្រាម​លោក​លើកទី២ ដូណាល់ ត្រាំ និយាយ...

 

ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២០ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទកាសែត​កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២០ថា ជំងឺរាតត្បាត​ក្នុងឆ្នាំ១៩១៧ ប្រហែល​ជាអ្នកធ្វើឱ្យសង្គ្រាមលោកលើកទី២ត្រូវបញ្ចប់។ លោក​អះអាងយ៉ាងដូច្នេះថាៈ ក្នុងឆ្នាំ១៩១៧ ពួកគេថាមាន​ជំងឺរាតត្បាត​ដ៏ធ្ងន់ធ្ងរ។ វាពិត​គួរឱ្យខ្លាចណាស់ ដែលសម្លាប់មនុស្សពី ៥០ ទៅ ១០០លាននាក់ ហើយក៏ប្រហែល​វាជាអ្នកបញ្ចប់​សង្គ្រាម​លោកលើកទី២ផងដែរ។ ទាហាន​ទាំងអស់​ បានធ្លាក់ខ្លួនឈឺ។ នោះ​ជាស្ថានភាព​ដ៏គួរឱ្យព្រឺព្រួច។ យ៉ាងណាមិញ ការលើកឡើង​នេះគឺលោកប្រហែល​ជាសំដៅទៅលើ​ជំងឺផ្តាសាយអេស្ប៉ាញ ដែលសម្លាប់មនុស្សពី ៥០ ទៅ ១០០លាននាក់ ប៉ុន្តែជំងឺនេះបានផ្ទុះឡើង​ពីឆ្នាំ១៩១៨ ដល់ ១៩២០ ពោលគឺ​មិនមែនក្នុងឆ្នាំ១៩១៧នោះទេ។ ចំណែក​សង្គ្រាម​លោកលើកទី២ គឺចាប់ពីឆ្នាំ១៩៣៩ និង​ បញ្ចប់ក្នុងឆ្នាំ ១៩៤៥ នៅពេលដែលជប៉ុនចុះចាញ់​សង្គ្រាម​ឯណោះវិញទេ។

English...
August 10, 2020 - US President Donald Trump said in a press conference on August 10, 2020 that the pandemic of 1917 may have put an end to World War II. He claimed that in 1917 they said there was a serious epidemic. It was scary to kill 50 to 100 million people and maybe even the end of World War II. All the soldiers fell ill. That is an amazing situation. However, he was referring to the Spanish flu, which killed 50 to 100 million people, but the disease erupted from 1918 to 1920, not 1917. No. World War II began in 1939 and ended in 1945, when Japan surrendered.

Post a Comment

0 Comments