ខេត្តកំពត បន្ទាប់ពីទទួលបានសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តមជាវ តាយអភិបាលខេត្តពតបានអញ្ជើញចុះដល់ទីតាំងស្ពាន “ដំរីផុង” ដែលមានសភាពបាក់ទ្រុឌទ្រោម ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត នៅសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសិក្សាស្វែងយល់និងវាយតម្លៃ លើគម្រោងសាងសង់ស្ពានថ្មីឡើងវិញ ដោយប្រើថវិកាឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត។ តាមសេចក្ដីរាយការណ៍របស់លោកមេឃុំស្ពាន”ដំរីផុង”នេះមានប្រវែង៤១ម៉ែត្របាន កសាងឡើងតាំងពីជំនាន់សង្គមរាស្ត្រនិយម ប៉ុន្តែមានការបាក់បែកទ្រុឌទ្រោម ទើបរហូតដល់ឆ្នាំ១៩៩៣ ក៏មានថ្នាក់ដឹកនាំនិងសប្បុរសជន ព្រះសង្ឃប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចាប់ផ្ដើមកសាងឡើងវិញ ហើយក៏មានខូចខាតនិងការជួសជុលដើម្បីប្រើប្រាស់ជាបន្តបន្ទាប់រហូតសព្វថ្ងៃនេះ។បច្ចុប្បន្នស្ពាននេះរងការបាក់បែកខូចខាតយ៉ាងខ្លាំង ពិបាកដល់ការធ្វើដំណើរឆ្លងកាត់ ពិសេសខណៈដែលប្រជាពលរដ្ឋក្នុងតំបន់នេះ ត្រូវការជាចាំបាច់ ដើម្បីឆ្លងកាត់ទៅស្រែចំការ និងដឹកកសិផលចេញទៅលក់ទីផ្សារ និងកូនចៅប្រជាពលរដ្ឋទៅសាលារៀនជាដើម។
ឯកឧត្តមជាវ តាយបានសម្ដែងការចូលរួមអបអរ នូវចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតហ៊ុន សែន ដែលបានផ្ដល់ស្ពានថ្មីជូនប្រជាពលរដ្ឋក្នុងតំបន់នេះ ដើម្បីជួយសម្រួលការលំបាក ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅលក់ទីផ្សារឲ្យបានកាន់តែប្រសើរឡើងក្នុងតំបន់នេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងបានផ្ដោតជាសំខាន់ក្នុងចំណោមគោលនយោបាយអាទិភាពនានា គឺការអភិវឌ្ឍនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅជនបទពិសេសស្ពានផ្លូវថ្នល់ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម នឹងខិតខំជំរុញកសាងស្ពានឈើថ្មីនេះឡើងវិញ មិនឲ្យហួសដំណាច់ឆ្នាំ ២០២០នេះឡើយ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយនៅពេលខាងមុខ ឯកឧត្តមអភិបាលខេត្តនឹងជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តាមរយៈរដ្ឋបាលខេត្ត ធ្វើសំណើទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីកសាងស្ពាននេះជាស្ពានបេតុងជំនួសដោយស្ពានឈើ សម្រាប់ប្រើប្រាស់ជាប់យូរអង្វែងបន្តទៀត។ ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ក៏បានសំដែងការអរគុណនិងដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលតែងតែបានយកចិត្តទុកដាក់ពីទុក្ខលំបាក តម្រូវការខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ទូទាំងប្រទេស សំដៅជួយលើកកំពស់ជីវភាពនឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានប្រគេនថវិកាមួយចំនួនដល់ព្រះសង្ឃនិងប្រជាពលរដ្ឋលោកយាយលោកតាចាស់ៗនិងកុមារដែលបានចូលរួមក្នុងឱកាសនោះផងដែរ។







0 Comments
Thanks For Supported!