កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០ សម្តេច​ស ខេង ផ្អាក​ការងារ លោក អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ​ជា​បណ្តោះអាសន្ន​

សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែសីហា បានសម្រេច​ផ្អាក​ការងារ​លោក អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ​ជា​បណ្តោះអាសន្ន ក្រោយ​ស្នងការ​រូបនេះ រង​ការចោទប្រកាន់​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​។ លោក អ៊ុក កុសល ក៏ត្រូវ​បាន​តម្រូវ​ឲ្យ​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​នាយកដ្ឋាន​បុគ្គលិក​ផងដែរ​។​ ជាមួយគ្នានេះ លោក អ៊ឹម សុ​គឿន ស្នងការរង​ខេត្ត​ទទួលបន្ទុក​ផែន​ការងារ​ធនធានមនុស្ស ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ​វិញ​។​
លោក អ៊ិត គឹម​ស្រ៊ន ស្នងការរង​ម្នាក់ទៀត ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយ​លោក​ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម​រហូតដល់​មានការ​សម្រេច​សារជាថ្មី​។​
កាលពី​ថ្ងៃទី​១១ ខែសីហា ក្រោយ​កម្មវិធី​ប្រកាស​ចូលកាន់​តំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បំពាក់​ឋានន្តរស័ក្តិ និង បំពាក់​គ្រឿង​ឥស្សរិយយស សម្ដេច ស ខេង ប្រាប់​ក្រុមអ្នកកាសែត​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបំពាន​ផ្លូវភេទ​របស់​ស្នងការ​ខេត្តកំពង់ធំ​ហើយ ទៅលើ​នគរបាល​ជានា​រី សម្តេច ក៏​ចាត់​ឲ្យ​លោក នេ​ត សាវឿន និង​លោក សុខ លូ ចុះ​ស៊ើបអង្កេត​។​ សម្ដេច សង្កត់ធ្ងន់ថា​៖«​ព័ត៌មាន​ជាបឋម​ទាក់ទង​នឹង​បញ្ហា​នេះ មិនមែន​រឿង​ថ្មី​ទេ រឿង​យូរ​មកហើយ ក៏ប៉ុន្តែ​អាចមាន​បញ្ហា ពីព្រោះ​នៅក្នុង​ស្នងការដ្ឋាន​កំពង់ធំ​គឺ​វា​មាន​បញ្ហា​។ ដូច្នេះ មកដល់ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងណា​នៅឡើយ រង់ចាំ​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​​។​ បើតាម​លិខិត​មួយច្បាប់​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នគរបាល​ជានា​រី​៤​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ស្នើសុំ​សម្តេច ស ខេង ចាត់វិធានការ​ចំពោះ​លោក អ៊ុក កុសល ពី​ការបំពាន​ផ្លូវភេទ​លើ​ពួកនាង និង​បាន​រៀបរាប់​អំពើ​អសីលធម៌​របស់លោក អ៊ុក កុសល ជូនទៅ​សម្តេច ស ខេង។


English...
On August 12, Deputy Prime Minister Sar Kheng, Minister of Interior, decided to temporarily suspend Kampong Thom Provincial Commissioner Ouk Kosal after he was charged in Sex scandal. Mr. Ouk Kosal is also required to appear every working hour at the Personnel Department. At the same time, Mr. Im Sokoeun, Deputy Provincial Commissioner in charge of Planning Human resource work was transferred to work in the Personnel Department of the Ministry of Interior.
Mr. Ith Kimsrun, another Deputy Commissioner, has been assigned as the Acting Commissioner of Kampong Thom Provincial Police. Re-decision.
On August 11, after the inauguration of a member of the National Committee against Anti-Torture, Samdech Sar Kheng told reporters that after Receiving information related to the sexual abuse of the Kampong Thom Provincial Commissioner, and on the female police, Samdech also assigned Mr. Neth Savoeun and Mr. Sok Lou "Preliminary information on this issue is not new, it is a long time ago, but there may be problems because in Kampong Thom Commission is having a problem. So far, I have not decided how to solve it, waiting for the team to check. According to a letter on July 30, 2020 Four female police officers of Kampong Thom Provincial Police have asked Samdech Sar Kheng to take action against Mr. Ouk Kosal for sexually abusing them. Describe the immoral acts of Mr. Ouk Kosal to Samdech Sar Kheng.

Post a Comment

0 Comments