ករណីរថយន្តដឹកដែក បើកចុះពីលើស្ពានព្រះមុនីវង្ស ដាច់ហ្រ្វាំងជ្រុលទៅបុករះរថយន្ត ៥គ្រឿង និងកង់បី ១គ្រឿង នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ {ព័ត៌មានបឋម} ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ម្ដុំក្បែរផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្តដឹកដែក បើកចុះពីលើស្ពានព្រះមុនីវង្ស ដាច់ហ្រ្វាំងជ្រុលទៅបុករះរថយន្ត ៥គ្រឿង និងកង់បី ១គ្រឿង បណ្ដាលឲ្យរងការខូចខាត។ ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងសម្រួលចរាចរណ៍ ដើម្បីកុំមានកកស្ទះ។

English...
At 9:10 a.m. on August 10, 2020 Preliminary information} Along National Road 1 near Chbar Ampov Market, Sangkat Chbar Ampov 1, Khan Chbar Ampov, Phnom Penh, there was a case of a truck driving down from the Monivong Bridge. Excessive brakes hit five cars and one tricycle, causing damage. In this case, after the incident, the authorities arrived at the traffic facilitation location to avoid congestion.

Post a Comment

0 Comments