រាជរដ្ឋាភិបាល ជំរុញឲ្យក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា[ប.ស.ស]ត្រូវសិក្សាសេចក្តីព្រាងច្បាប់មួយចំនួនឡើងវិញដែល ឲ្យស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ជំរុញឲ្យក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា[ប.ស.ស]ត្រូវសិក្សាសេចក្តីព្រាងច្បាប់មួយចំនួនឡើងវិញដែល ឲ្យស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីធានាការពារផលប្រយោជន៍របស់កម្មករនិយោជិតនិងមន្រ្តីរាជការសាធារណៈ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)លើកទី១ អាណត្តិទី១ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបន្តសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃបេឡាជាតិរបបសន្តិសុខសង្គមសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងនៃបេឡាជាតិរបបសន្តិសុខសង្គម និងការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសចក្តីសម្រេចស្តីពីបែបបទ និង នីតិវិធីនៃការប្រជុំក្រមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គមឱ្យស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសំដៅធានាបាននូវសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។ ឯកឧត្តម បានបញ្ជាក់ថា ការពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈនីមួយៗ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាឲ្យលិខិតបទដ្ឋានទាំងនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

English...
August 31, 2020 The Royal Government urges the National Social Security Fund (NSSF) to re-study a number of draft laws in accordance with the Law on Social Security to ensure the protection of interests. Of workers and public servants. Speaking at the Board Meeting of the National Social Security Fund (NSSF), the first mandate, on August 31, 2020, HE Ith Sam Heng, Minister of Labor and Vocational Training and Chairman of the Board of Trustees The National Social Security Administration (NSSF) requested the Board members to continue to study the draft sub-decree on the organization and functioning of the National Social Security Fund, the draft internal rules of the National Social Security Fund. Social Security Regime and Examination and Approval of the Draft Decision on the Procedures and Procedures for the Meeting of the Board of Directors of the National Social Security Fund in accordance with the Law on the Social Security System to Ensure the Welfare and Livelihood of the People Sustainability. His Excellency stated that the review and comment on each agenda in accordance with the laws and regulations in force to ensure that these documents can be implemented effectively.

Post a Comment

0 Comments