រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់​ឱ្យ​មន្ត្រី និង​អាជ្ញាធរ ដែល​ប្ដេជ្ញា​ប្រឆាំង​បដិវត្ត​ព័ណ៌ ដើម្បី​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​នោះ ត្រូវតែ​ប្រឆាំង​ខ្លួនឯង​ជាមុនសិន

ខេត្ត​ត្បូងឃ្មុំ ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់​ឱ្យ​មន្ត្រី និង​អាជ្ញាធរ ដែល​ប្ដេជ្ញា​ប្រឆាំង​បដិវត្ត​ព័ណ៌ ដើម្បី​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​នោះ ត្រូវតែ​ប្រឆាំង​ខ្លួនឯង​ជាមុនសិន សឹម​ទៅ​ប្រឆាំង​គេ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៣ សីហា​នេះ​។​ សម្ដេច ស ខេង បាន​ពន្យល់ថា ពាក្យ​ប្រឆាំង​បដិវត្ត​ព័ណ៌ មិនមែន​យក​កាំភ្លើង ទៅ​គំរាមកំហែង​អ្នកដទៃ​ទេ ប៉ុន្តែ​ជា​ពាក្យ​សម្រាប់​ប្រើ​ទប់ស្កាត់​សកម្មភាព​នានា ដែល​ធ្វើ​ល្មើសច្បាប់ ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​។ ត្រង់ចំណុច​នេះ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា បើ​មន្ត្រី ឬ​អាជ្ញាធរ ប្ដេជ្ញា​ប្រឆាំង​បដិវត្ត​ព័ណ៌​នោះ ត្រូវ​ប្រឆាំង​ខ្លួនឯង​ជាមុនសិន ពោល​បានន័យថា មិនត្រូវ​​រំលោភបំពាន​លើ​ពលរដ្ឋ​ឡើយ​។​ 
​យើង​ថា​ប្រឆាំង​ដាច់ខាត​បដិវត្ត​ព័ណ៌ ឥឡូវ​និយមន័យ​ពិតប្រាកដ ប្រឆាំង​បដិវត្ត​ព័ណ៌​ហ្នឹង​ធ្វើ​ម៉េច មិនមែន​យក​កាំភ្លើង​ទៅ​បាញ់​គេ​ទេ មិនមែន​ទេ ធ្វើ​អ៊ីចឹង​ខុស​ហើយ​។​ ​មុន​ប្រឆាំង​បដិវត្ត​ព័ណ៌​ គឺ​យើង​ត្រូវ​ប្រឆាំង​ខ្លួន​យើង​ជាមុនសិន បានន័យថា យើង​ធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​។ អាហ្នឹង​ហើយ​ជា​អាវុធ​ដ៏​ធំ​បំផុត​។ ចុះបើ​យើង​អាង​អំណាច​យើង​ទៅយក​ដី​ប្រជាជន ទៅ​រំលោភ​សិទ្ធ ឬក៏​ផលប្រយោជន៍​ផ្សេងទៀត​របស់​ប្រជាជន អាហ្នឹង​គេ​ម៉េច​សុខចិត្ត គេ​តវ៉ា​អីហ្នឹង វា​ត្រឹមត្រូវ​របស់គេ​ហើយ​…​។ នេះ​បើតាម​សម្ដេច ស ខេង​។ 

 មិនតែប៉ុណ្ណោះ​រដ្ឋមន្ត្រី​មហាផ្ទៃ ក៏​ផ្ដាំ​មន្ត្រី និង​អាជ្ញាធរ​ទាំងអស់​ថា កុំ​មើល​ឃើញតែ​កំហុស ឬ​បញ្ហា​អ្នកដទៃ ដោយ​ភ្លេច​មើល​បញ្ហា​ខ្លួនឯង​។​ ដូច​ពាក្យ​ខ្មែរ​ថា បើ​អ្នកឯង​ចង្អុល​គេ គឺ​ចង្អុល​តែ​​ម្រាម​ដៃ​មួយ​ទេ តែ​អា​ម្រាមដៃ​៣​នេះ វា​ចង្អុល​មក​យើង​វិញ​។ នេះ​បើតាម​សម្ដេច ស ខេង ដែល​បន្ថែមថា ពេលខ្លះ​អាជ្ញាធរ មិនត្រូវ​យកឈ្នះ យក​ចាញ់​លើ​ពលរដ្ឋ​ពេក​ទេ ប៉ុន្តែ​ត្រូវ​ចេះ​សម្របសម្រួល​ជាមួយ​ពួកគាត់​។​
 ជាមួយគ្នានេះ​សម្ដេច ស ខេង បាន​ឆ្លៀត​លើកយក​ករណី​បញ្ហាដីធ្លី​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ឡើងវិញ នៅ​តំបន់​អន្លុង​ថ្ម ក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​កន្លងមក​ដែរ​។ សម្ដេច បាន​បញ្ជាក់ថា ដីធ្លី​នោះ គឺ​ប្រជាពលរដ្ឋ​បាននាំគ្នា​រស់នៅ នឹង​បង្កបង្កើនផល​ជា​យូរ​ឆ្នាំ​មកហើយ ស្រាប់តែ​ខាង​ក្រសួងកសិកម្ម បាន​ទៅ​ឆ្វៀល​ដី​សម្រាប់​ស្ដារ​ព្រៃឈើ​ឡើងវិញ​នោះ ក៏​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​តែម្ដង​។ រដ្ឋមន្ត្រី​មហាផ្ទៃ ដែល​បានដឹង​ពី​បញ្ហា​នេះ បាន​ហាម​មិនឱ្យ​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​ហួសហេតុ ដែល​ធ្វើឱ្យ​ពលរដ្ឋ​រងគ្រោះ​ជាយថាហេតុ​ណាមួយ​ឡើយ​។​
 ថ្លែង​ចំពោះមុខ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​ ​មិនដឹង​យ៉ាងម៉េច​ក្រសួងកសិកម្ម គាត់​ទៅ​ឆ្វៀល​យក​ដី​ហ្នឹង ធ្វើជា​ស្ថានីយ​ ស្ដារ​ព្រៃឈើ​ឡើងវិញ​ វា​ប៉ះ​ដី​ប្រជាជន​កំពុង​ប្រើ​យក​ផល​នោះ ដូច​ថា គាត់​ដាំដំឡូង ដាំ​ដំណាំ​ផ្សេងទៀត​យក​ផល​ប្រចាំ​រដូវ​របស់គាត់​ហ្នឹង​(​តែ​ក្រសួងកសិកម្ម​)​ទៅ​ឆ្វៀល​យក​ដី​គាត់ ទៅ​ដាំ​ដើមឈើ ។ នយោបាយ​បែប​ហ្នឹង​វា​ត្រូវ​ហើយ ។ ប៉ុន្តែ​យក​ដី​ប្រជាជន​កំពុង​អាស្រ័យ​ផល​យ៉ាងម៉េច ? ឥឡូវ​ខ្ញុំ​កំពុង​ឱ្យ​ពិនិត្យ​រឿង​ជាក់ស្ដែង ប៉ុន្តែ​យក​កម្លាំង​ទៅ​ចុះ ប៉ុន្តែ​មិនត្រូវ​ប្រើ​អំពើហិង្សា​ដាច់ខាត​។ អត់​បានទេ។

English...
Tbong Khmum province, August 13, 2020: Minister of Interior Samdech Sar Kheng tells officials and authorities committed to resisting the color revolution to protect the legitimate government must oppose You yourself first go against them. Samdech Sar Kheng said this at the inauguration ceremony of the location and achievements of the Tbong Khmum Provincial Police Commissioner on August 13. Samdech Sar Kheng Explain that the word anti-color revolution is not about using guns to threaten others, but about using words to prevent acts that violate the law and want to overthrow it. Government. At this point, Samdech Sar Kheng stressed that if officials or authorities are determined to oppose the color revolution, they must first oppose themselves, which means that they must not violate No citizens.
We say that we are absolutely against the color revolution, now the real definition of the color revolution is not to shoot people, not to do that. Wrong. Before opposing the color revolution, we have to oppose ourselves first, which means we do good to the people. That's the biggest weapon. What if we claim our power to take people's land to violate the rights or other interests of the people, why would they be willing to protest? It's right ហើយ. According to Prince Sar Kheng.
Not only that, the Minister of Interior also warned all officials and authorities not to see only the mistakes or problems of others by forgetting to look at their own problems. Khmer says that if you point at someone, you point only one finger, but these three fingers point to us. This is according to Samdech Sar Kheng, who added that sometimes the authorities do not have to overcome the people too much, but have to coordinate with them.
 At the same time, Samdech Sar Kheng raised the issue of land issue at the forest extension and rehabilitation station in Anlong Thmor area in Boeung Lvea commune, Santuk district, Kampong Thom province. In the past. Samdech confirmed that the land is the people have been living and cultivating for many years, suddenly the Ministry of Agriculture went to clear the land to restore the forest Again, it also affects people's land. The Minister of the Interior, aware of this, has banned the authorities from using excessive force that could eventually cause any harm to the people.
 Speaking in front of the authorities at all levels in Tbong Khmum province, Samdech Sar Kheng confirmed that he did not know how the Ministry of Agriculture went to clear the land. The reforestation station touches the land that the people are using to harvest, as if he were planting potatoes, planting other crops, harvesting their seasonal crops. He (only the Ministry of Agriculture) went to clear his land to plant trees. That kind of politics is right. But how are the people enjoying the land? Now I am examining the facts, but take the force down, but do not use violence. No.

Post a Comment

0 Comments