​សៀមរាប​ ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខេត្តសៀមរាប បណ្ដុះបណ្ដាល​ប្រតិបត្តិ​ករ​ទេសចរណ៍ ដើម្បី​ជំរុញ​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩!

ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​នេះ ខេត្តសៀមរាប​ នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល ដើម្បី​ជំរុញ​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ក្នុង​គោលបំណង ត្រៀម​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ពី​បណ្តា​ខេត្ត​ផ្សេងៗ មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប និង​បណ្ដុះបណ្ដាល​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ យល់ច្បាស់​ពី​វិធាន​សុ​វត្តិភាព ក្នុងការ​ការពារ ទប់ស្កាត់​ការឆ្លង នៃ​ជំងឺ​កូ​វីដ​១៩ នៅតាម​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​ ​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត លើកឡើងថា ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ចជាតិ ក្នុងនោះ​វិស័យ​ទេសចរណ៍​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។ នៅ​ខេត្ត​សៀ​រាប ប្រតិបត្តិ​ករ​បម្រើ​សេវាកម្ម​ក្នុង​វិស័យនេះ រួមទាំង​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​ដោយ​ប្រយោល​ពី​វិស័យនេះ កំពុង​បន្ត​ជួប​បញ្ហា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​យោងតាម​ស្ថានភាព​ធូរស្រាល​នាពេល​បច្ចុប្បន្ន ដើម្បី​ចលនា​ទេសចរណ៍​ក្នុងស្រុក គឺជា​គោលដៅ របស់​រាជរដ្ឋាភិបាល ក្នុងនោះ​រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ដើម្បី​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ពី​បណ្តា​ខេត្ត​ផ្សេងៗ មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សងខាង​មុខ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ និង​បន្ត​រៀងរហូត​ខាងមុខ​បើ​មាន​ស្ថានភាព​ល្អប្រសើរ​។​ ​ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល​យ៉ាងណាក៏ដោយ ឯកឧត្តម គឹម សេរី​រ័ត្ន អគ្គលេខាធិការរង នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ និង​ម្ហូបអាហារ នៃ​ក្រសួងទេសចរណ៍ បញ្ជាក់ថា ក្រសួង​ពាក់ព័ន្ធ រួម​និង​អាជ្ញាធរ​ខេត្តសៀមរាប នឹង​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ វិធាន​សុវត្ថិភាព​ទេសចរណ៍ បានបង្ហាញ​នូវ​តម្លៃ​ខ្ពស់​លើ​ការងារ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីត​១៩​។ វិធាន​សុវត្ថិភាព​នេះ គឺជា​ដំណើរ​រួមគ្នា​រវាង​វិស័យ​ទេសចរណ៍ និង​វិស័យ​សុខាភិបាល ដើម្បីឱ្យ​វិស័យ​ទេសចរណ៍​ធ្វើដំណើរ​បាន​រលូន និង​ជោគជ័យ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។

Post a Comment

0 Comments