សម្រាប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​សរុប​៤៥,៩០៦​នាក់

ខេត្ត​សៀមរាប​ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​សរុប​៤៥,៩០៦​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ២៦១​នាក់ មានការ​ថយចុះ ៩៣.៧២% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ៤,១៥៥​នាក់ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៤៥,៦៤៥​នាក់​។
សរុប​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦ ដល់​១៩ ខែសីហា ឆ្នាំ​២០២០ សរុប​ចំនួន​ប្រមាណ ១៣៦,៣៩១​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១,៥៦៧​នាក់ មានការ​ថយចុះ​៩២.៤៦% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ២០.៧៨៤​នាក់​។​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ ១៣៤,៨២៤​នាក់ ។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប អោយដឹង​នៅ​រាត្រី​ថ្ងៃទី ១៩ ខែសីហា​នេះ​ថា គឺជា​ចំនួន​មួយ​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​រយ​:​ពេល ៥​ខែ​ចុងក្រោយ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយ​:​ពេល ៥​ថ្ងៃ រួម​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ​ពីរដង​ទៀត​ស្មើនឹង ៩​ថ្ងៃ ដែលជា​ការអនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ក្នុងនោះ​រដ្ឋបាលខេត្ត​បានរៀបចំ​ឱ្យមាន​កម្មវិធី​កម្សាន្ត​មួយ​ដ៏​ធំ​គឺ​កម្មវិធី​កម្សាន្ត ក្រោម​ប្រធានបទ​ សម្រាក​សៀមរាប ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម​ប្រាក់ សុភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​។ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយ​:​ពេល ៥​ថ្ងៃ រួម​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ​ពីរដង​ទៀត​ស្មើនឹង ៩​ថ្ងៃ ដែលជា​ការអនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។
English...
Siem Reap Province On August 19, 2020, a total of 45,906 national and international tourists visited Siem Reap, including foreign tourists. There were 261 people, a decrease of 93.72% compared to 2019, there were 4,155 people, about 45,645 national guests. Four days from 16 to 19 August 2020, a total of 136,391 people, of which 1,567 foreign tourists, a decrease of 92. 46% compared to 2019 is 20,784 people. National tourists are about 134,824 people. This is according to the report of the Siem Reap Provincial Department of Tourism on the night of August 19, that is a significant number. For the last 5 months of the Kovid-19 crisis, which is the occasion of the Khmer New Year holiday with: Five days plus two Saturdays and Sundays is equivalent to nine days, as permitted by the Royal Government of Cambodia. In that, the provincial administration has organized a big entertainment program, entertainment program under the theme of Siem Reap, which is an initiative of HE Tea Seiha, Provincial Governor. Siem Reap and HE Prak Sophorn, President of the Union of Youth Federations of Cambodia, Siem Reap Province. On the occasion of the Khmer New Year holiday, which lasts for 5 days, plus Saturday and Sunday, twice more, equal to 9 days, which is allowed By the Royal Government of Cambodia.

Post a Comment

0 Comments