កូនប្រុសម្នាក់ យកពូថៅកាប់ម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តតាកែវៈ នៅថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងង៣និង៥០នាទី មានករណីកើតអំពើឃាតកម្ម កូនប្រុសអកតញ្ញូម្នាក់(មិនដឹងគុណ) បានយកពូថៅកាប់ទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់តាមផ្លូវ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ស្ថិតនៅក្នុងភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យឈ្មោះ ជន បូណាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ត្រូវជាកូនបង្កើត ប្រដាប់ដោយកាំបិតពូថៅ បានយកពូថៅកាប់ទៅលើម្តាយរបស់ខ្លួនឈ្មោះ ប៊ុត ខាន់ណារ៉េត អាយុ៥៩ឆ្នាំ មួយពូថៅចំក្បាលពីលើផ្នែកខាងឆ្វេងដាច់ប្រវែង៨សង់ទីម៉ែត្រ ជម្រៅចូលក្នុងផុងលលាដ៍ក្បាល បណ្ដាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវ នៅពេលដឹកបញ្ជូនតាមរថយន្តពេទ្យយកទៅសង្គ្រោះ។ មូលហេតុ ដោយជនសង្ស័យមានជំងឺប្រចាំកាយ (សរសៃប្រសាទ)។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

English...
Takeo Province: On Friday, August 7, 2020, at 3:50 AM, there was a case of murder of an ungrateful son who used an ax to cut his mother, causing her to die on the street. Sent to the hospital for treatment in Prey Chheu Teal Leu village, Ang Ta Som commune, Tram Kak district, Takeo province. The suspect, Chon Bonath, a 34-year-old man living in the village-commune, was armed with a knife and an ax. 8 cm deep into the skull, causing paralysis on the road when transported by ambulance to rescue. Caused by the suspect having a physical illness (nervous). After the incident, the suspect was detained by the authorities to build a case to deal with legal procedures. The bodies of the victims were handed over to their families for traditional rites.

Post a Comment

0 Comments