បើក​ការហោះហើរ​ឡើងវិញ​...រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កំពុង​សិក្សា​ពី​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំង​៥ បើក​ការហោះហើរ​ឡើងវិញ

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កំពុង​សិក្សា​ពី​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំង​៥ បើក​ការហោះហើរ​ឡើងវិញ ដើម្បី​ស្តារ​ជា​បណ្តើរៗ​នូវ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​វិស័យនេះ ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការ​រាតត្បាត​ជា​សាកល​ពី​កូ​វីដ​-១៩ (COVID-19)​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​។ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កំពុង​សិក្សា​អំពី​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​ទាំង​៥​នោះ បើក​ការហោះហើរ​ឡើងវិញ​នៅក្នុង​ស្រុក នៅ​តំបន់​ឬ​ផ្នែក​ណាខ្លះ​នៃ​ប្រទេស​ចិន និង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលមាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ទាប​បំផុត​។ បើតាម​លោក ជា អូន ក្រុមហ៊ុន​អាកាសចរទាំង​ស្រុក​នីមួយៗ អាចមាន​លទ្ធភាព​ហើរ​ហោះ​ទៅ​ប្រទេស​ចិន​នៅក្នុង​ចំណុច​ឬ​គោលដៅ​ណាមួយ​បាន​មួយ​ជើង​ក្នុង​មួយ​សប្តាហ៍​។  រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​រូបនេះ បាន​និយាយ​ដូច្នេះ​ ​នេះ​ក៏​ជា​លទ្ធភាព​​យើង​អាច​បើ​ការហោះហើរ​មួយ​ដែរ ដោយសារ​ប្រទេស​ចិន​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​បានល្អ ហើយ​ការដឹក​អ្នកដំណើរ​ពី​ចិន​មក​ក៏​អត់​មាន​បញ្ហា​អី​ដែរ​។ អ៊ីចឹង ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ គឺ​ទាប​​។ លោក​បាន​បន្ថែមថា​: ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​យើង ដែល​ហោះ​មក​កម្ពុជា យើង​នឹង​មើល​ប្រទេស​ណា​ដែលមាន​ហានិភ័យ​ទាប​ឆ្លង​កូ​វីដ​-19យើង​ក៏​អាច​បើក​ឱ្យមាន​ជើងហោះហើរ ដើម្បី​ឱ្យមាន​ចរន្ត​នៃ​ការហោះហើរ និង​ចរន្ត​សេដ្ឋកិច្ច​ឡើងវិញ​។ កាលពី​ណា​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំងនោះ​បិទ​ការហោះហើរ កាន់តែ​យូរ មិន​ត្រឹម​ធ្វើឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ខាត​កាន់តែ​ធ្ងន់ធ្ងរ​ទេ គឺ​ក៏​ធ្វើឱ្យ​ពលរដ្ឋ​ក្នុងស្រុក និង​អាកាសយានដ្ឋាន​នានា​នៅ​កម្ពុជា​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ទៅតាម​ហ្នឹង​ផងដែរ​។ លោក ជា អូន បាន​និយាយ​ដូច្នេះ​​យើង​ត្រូវ​ថ្លឹងថ្លែងថា តើ​ការបើក​ជើងហោះហើរ​ឡើងវិញ​ហ្នឹង​មិនមាន​ហានិភ័យ​ខ្ពស់ ហើយ​មាន​ហានិភ័យ​ទាប​ក្នុងការ​ឆ្លង​កូ​វីដ​ទាប យើង​គួរតែ​បើក​ដែរ​​។ ​ជាមួយនឹង​គ្នា​នេះ លោក បាន​បញ្ជាក់ថា ការបើក​ជើងហោះហើរ​ឡើង​នេះ គឺ​អនុវត្ត​ប្រតិបត្តិការ​តាម​ស្តង់ដារ​របស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ដែល​បាន​យក​វិធាន​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​អង្គការ​សុខភាព​ពិភពលោក​WHO​។ ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​របស់​កម្ពុជា​ទាំង​៥​នោះ មាន ក្រុមហ៊ុន Cambodia Angkor air ក្រុមហ៊ុន Sky Angkor ក្រុមហ៊ុន Cambodia airway ក្រុមហ៊ុន JC airline និង​ក្រុមហ៊ុន Lanmei Airline​។ កាលពី​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥​នេះ បានស្នើ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ជួយ​សម្របសម្រួល​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥​នោះ ដឹក​ដំណើរ​នៅ​ជុំវិញ​តំបន់​។  ប៉ុន្តែ​ការដឹក​អ្នកដំណើរ​ប្រទេស​ណាមួយ​ក្នុង​អាស៊ាន​នេះ គឺ​មក​ចូល​កម្ពុជា​ឡើយ​។ នេះ​បើតាម លោក ជា អូន​។ ​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរស៊ីវិល​រូបនេះ បាន​និយាយ​ដូច្នេះ​​លទ្ធភាព​ដែល​អាចទៅរួច​មួយទៀត គឺ​ពួកគាត់​​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥ បានស្នើ​យើង​ទំនាក់ទំនង​ទៅ​ប្រទេស​ក្នុង​តំបន់​ហ្នឹង ដោយ​មិន​យក​ភ្ញៀវ​មក​ស្រុក​យើង​ទេ។ លោក​បាន​លើក​ឧទាហរណ៍​ថា បើ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ណាមួយ បាន​ហោះហើរ​ពី​ប្រទេស​ណាមួយ​មក​ស្រុក​ខ្មែរ​នោះ គឺ​គ្រាន់តែ​ចូល​ឈប់​ចាក់​សាំង​យន្តហោះ​តែប៉ុណ្ណោះ ហើយនឹង​បន្ត​ការហោះហើរ​ឆ្ពោះ​ត្រង់​ទៅ​ប្រទេស​គោលដៅ ដូចជា​ប្រទេស​ចិន​ជាដើម​។ ក្នុង​រយៈពេល​ដែល​យន្ត​ហោះចូល​ចាក់​សាំង​នៅ​កម្ពុជា​ហ្នឹង អ្នកដំណើរ​ក្នុង​យន្តហោះ​ទាំងអស់ គឺ​តម្រូវឱ្យ​រង់ចាំ​នៅក្នុង​អាកាសយានដ្ឋាន រហូតដល់​យន្តហោះ​ចាក់​សាំង​ហើយ នឹង​បន្តដំណើរ​ភ្លាម​។ យ៉ាងណាមិញ រដ្ឋលេខាធិការ​ប្រចាំការ​អាកាសចរ​ស៊ីវិល​រូបនេះ មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ចំពោះ​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥​នោះ បើក​ជើងហោះហើរ​ឡើងវិញ​នៅពេលណា​ឡើយ ដោយ លោក​បាន​បញ្ជាក់ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល កំពុង​គិតគូ និង​សិក្សា​ពី​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​បើក​ជើងហោះហើរ​ដែលមាន​ហានិភ័យ​ទាប​បំផុត​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ បើតាម​លោក ជា អូន វិបត្តិ កូ​វីដ​-១៩ បានធ្វើឱ្យ​កម្ពុជា​បាត់បង់​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ ពី​១០០​ភាគរយ នៅសល់​ត្រឹមតែ​៥​ឬ​៦​ភាគរយ​ប៉ុណ្ណោះ​។ លោក​បន្ត​រៀបរាប់ថា មុន​ពិភពលោក​ជួប​វិបត្តិ​កូ​វីដ​-១៩ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ របស់​កម្ពុជា អាច​ទទួលបាន​ដំណើរ​បាន​ជាង​៤០,០០០​នាក់​ក្នុង​មួយថ្ងៃៗ​។ ក្នុងនោះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​ដំណើរ​បាន​១៧,០០០​នាក់​, អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ទទួលបាន​ចំនួន​ជិត​១៧,០០០​នាក់ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជាង​៨០០០​នាក់​។ ប៉ុន្តែ បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​ដំណើរ​បាន​ត្រឹម​ជាង​៥០០​នាក់​ក្នុង​មួយថ្ងៃ។ តំណាង​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ទាំង​៥ មកជួប​ពិភាក្សា​ការងារ​ជាមួយ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​(​កណ្តាល​) កាលពី​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០២០​។ រូបថត ៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​

English...
August 25, 2020 The Secretariat of State for Civil Aviation is studying the possibility of five domestic airlines resuming flights to gradually restore Economic trends in the sector are being severely affected by the global epidemic from Kovid-19 (COVID-19). This was stated by Mr. Chea Oun, spokesman for the Secretary of State for Civil Aviation. The Secretariat of State for Civil Aviation is studying the possibility of the five airlines resuming domestic flights in certain regions or parts of the country. China and Asean countries have the lowest risk of Kovid-19 infection. According to Chea Oun, airlines in each district can fly to China at any point or destination in one foot. One week. "This is also a possibility that we could launch a flight because of the country," said the Permanent Secretary of State and spokesman for Civil Aviation. China has good control of Kovid-19 disease and there is no problem in transporting passengers from China. Thus, the risk of infection with Kovid-19 is low. He added: "All the countries in our region that fly to Cambodia, we will see which countries are at low risk of crossing the Kovid - 19 We can also open flights to regain flight and economic flow. The longer the domestic airlines close their flights, the more serious the losses will be. Districts and airports in Cambodia are also affected economically. Mr. Chea Oun said that we need to weigh whether the reopening of the flight is not high risk and low risk of infection. Low vid, we should open too. At the same time, he confirmed that the launch was in accordance with the standards of the International Civil Aviation Organization, which has taken measures to prevent Kovid-19 transmission from the World Health Organization. The five Cambodian domestic airlines are Cambodia Angkor air, Sky Angkor, Cambodia airway, JC airline and Lanmei Airline. On August 25, 2020, the five domestic airlines requested the Secretariat of Civil Aviation to facilitate the ASEAN countries to provide The five domestic airlines operate around the region. But transporting passengers from any ASEAN country is not coming to Cambodia. According to Mr. Chea Oun. The spokesman for the Secretary of State for Civil Aviation said that another possibility is that they have five domestic airlines. Ask us to contact the country in the region without bringing guests to our country. He gave the example that if a local airline flies from any country to Cambodia, just stop refueling. Only aircraft and will continue to fly directly to destination countries such as China. During the period when the aircraft enters Cambodia, all passengers are required to wait at the airport until the aircraft refueles. And will continue to travel immediately. However, the Secretary of State for Civil Aviation has not yet been able to determine the five domestic airlines. At any time, he stated that the Secretariat of State for Civil Aviation is considering and studying the possibility of domestic airlines flying low-risk flights. Most likely to be infected with Kovid-19. According to Chea Oun, the Kovid-19 crisis has caused Cambodia to lose 100 percent of its air passengers, leaving only 5 or 6 percent. He went on to describe that before the world hit the Kovid-19 crisis, Cambodia's three international airports could handle more than 40,000 passengers in Every day. Of which, Phnom Penh International Airport received 17,000 passengers, Siem Reap International Airport received nearly 17,000 passengers and Preah Vihear International Airport. Sihanouk more than 8,000 people. But now Phnom Penh International Airport handles more than 500 people a day.

Post a Comment

0 Comments