ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (China Road and Bridge Corporation) ប្រចាំនៅកម្ពុជា

ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (China Road and Bridge Corporation) ប្រចាំនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Zhou Yong ដែលទើបទទួលការតែងតាំងជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា ជំនួសលោក Zhan Jisheng ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោក Zhou Yong ដែលទើបទទួលបានការតែងតាំងជាអគ្គនាយក នៃក្រុមហ៊ុនCRBCប្រចាំកម្ពុជា និងបានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់ក្រសួងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់នៅកម្ពុជា។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការនិងទំនាក់ទំនងល្អ ជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងបង្កើនការវិនិយោគបន្ថែមទៀតដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀតសំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យសំបូរសប្បាយ។
Image may contain: 4 people, people sitting and tableImage may contain: 1 person, suit

លោក Zhou Yong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងសាងសង់ទាំងឡាយសម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក។Image may contain: 2 people, people sitting, table and indoorImage may contain: 2 people, indoorImage may contain: 2 people, people sitting, table and indoor

English...

On Thursday, August 13, 2020, HE Sun Chanthol received a courtesy call from the delegation of China Road and Bridge Corporation in Cambodia on Thursday, August 13, 2020 at His Excellency Sun Chanthol, Minister of Public Works and Transport, paid a courtesy call on Mr. Zhou Yong, newly appointed General Director of China Road and Bridge Corporation (CRBC) in Cambodia, replacing Mr. Zhan Jisheng. Involvement of senior leaders of the Ministry. The Senior Minister extended a warm welcome and congratulations to Mr. Zhou Yong, the newly appointed General Director of CRBC Cambodia, and commended the company for its active contribution to supporting the Ministry. In building road infrastructure in Cambodia.

At the same time, HE Senior Minister encouraged the company to continue the cooperation and good relationship with the Ministry as well as the Royal Government and increase investment to develop Cambodia's road infrastructure to grow to another level to contribute to the reduction. Poverty and improve the lives of Cambodians.

Mr. Zhou Yong expressed his deep gratitude to His Excellency the Senior Minister and the leadership of the Ministry for their close support and cooperation to make the construction projects a success as planned.

Post a Comment

0 Comments