ខេត្តកំពង់ធំៈ កិច្ចប្រជុំ ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ

រសៀល​ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០ ខេត្តកំពង់ធំៈ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ នៅ​សាលប្រជុំ​សាលាខេត្ត​​កំពង់ធំ។​ ​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ខិតខំ​ជួយ​ទប់ស្កាត់​ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​ខេត្តកំពង់ធំ មានការ​ថយចុះ ហើយ​បញ្ហា​ផ្សេងៗ​ក៏មាន​ការ​ថមថយ​ជា​បន្តបន្ទាប់ ជាពិសេស​រក្សាបាន​នូវ​សុខសន្តិភាព សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ។ ឯកឧត្តម​បាន​បន្ថែមទៀតថា ការដឹកនាំ​នៅក្នុង​អង្គភាព​នីមួយៗ កត្តា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រមទាំង​ការគោរពវិន័យ​កងក​ម្លាំ​ង ចេះ​សម្របសម្រួល​គ្នា ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​គោរព​តាម​ផែន​ការដែល​ថ្នាក់លើ​ប្រគល់ជូន ធ្វើយ៉ាងណា​ឲ្យ​ការងារ​នៅក្នុង​អង្គភាព​ប្រព្រឹត្ត​ទៅដោយ​រលូន​ទៅមុខ និង​មានការ​រីកចម្រើន​។ លើសពីនេះ​ទៀត​ឯកឧត្តម អភិ​បា​ខេត្ត​បាន​បន្ថែមទៀតថា នៅពេល​ខាងមុខនេះ ប្រមុខ​រាជរដ្ឋាភិបាល​បានផ្ដល់​នូវ​ថ្ងៃ​ឈប់សម្រាក ចំនួន ៥​ថ្ងៃ ១៧-២១ ខែសីហា​ ជំនួស​ឱ្យ​ថ្ងៃ​ចូលឆ្នាំ​ខ្មែ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ទាំងអស់ សូម​ខិតខំ​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ បន្ត​ជួយ​ទប់ស្កាត់​នូវ​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ ជាពិសេស​ការកាប់​រុករាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​កងកម្លាំង​ទាំងអស់​ត្រូវ​ដកខ្លួន​ចៀស​ឲ្យ​ឆ្ងាយ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​គ្រប់​ប្រភេទ ត្រូវ​រួមគ្នា​ខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឹងម៉ាត់​បំផុត​។ ​ជាមួយគ្នា​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​ថ្លែងថា ឯកឧត្តម​ពិតជា​មានការ​សោកស្ដាយ​ចំពោះ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​អង្គភាព​ស្នងការ​នគរបាល​ខេត្តកំពង់ធំ នេះ​ចាត់ទុកជា​បទពិសោធន៍​មួយ​សម្រាប់​យើងទាំងអស់គ្នា ។ ដូច្នេះ​យើង​ជា​មន្ត្រីនគរបាល ត្រូវតែ​ខិតខំ​ពង្រឹង​ឡើងវិញ​នូវ របៀបរបប​ការងារ ក្នុងការ​ដឹកនាំ ដោយ​អនុវត្ត​ទៅតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។ ឯកឧត្តម​បន្ថែមទៀតថា ចាប់ពីពេលនេះ​តទៅ សូម​មន្ត្រី​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ទម្លាក់ចោល​នូវ​គំនិត​អវិជ្ជមាន ការប្រកាន់​បក្សពួកនិយម ការ​ញុះញង់ និង​បំភ្លេចចោល​នូវ​រឿង​ដែល​មិនល្អ​ពីមុនមក ត្រូវ​មក​រួម​កម្លាំង​គ្នា សាមគ្គី​គ្នា ខិតខំ​យ៉ាងណា​អភិវឌ្ឍន៍​អង្គភាព​អោយមាន​ការរីកចម្រើន ។ ឯកឧត្តម​បញ្ជាក់​បន្ថែមទៀតថា ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​អង្គភាព​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នៅពេលនេះ ថ្នាក់ដឹកនាំ​នឹង​ខិតខំ​បន្ត​ចុះ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ និង​សុំ​ឲ្យ​មន្ត្រី​ទាំងអស់​រក្សា​នូវ​ភាពស្ងប់ស្ងាត់

English...
In the afternoon of August 13th, 2020, Kampong Thom Province: HE General Pen Vibol, Deputy Commissioner General and Director of the Personnel Department, and HE Sok Loo, Governor of Kampong Thom Province. Chaired a meeting to strengthen the leadership of the Kampong Thom Provincial Police at the Kampong Thom Provincial Hall. HE Sok Lou, Governor of Kampong Thom Province, thanked all the police forces for their efforts to help prevent the suppression of all kinds of crimes in the province. Kampong Thom has decreased and other problems have gradually decreased, especially to maintain peace and public order for the people better. He added that the leadership in each unit, the unity of internal unity is very important, as well as respect for the discipline of the forces to know how to coordinate. Tolerate each other and abide by the plan given by superiors to ensure that the work in the unit runs smoothly and smoothly. Progress. In addition, HE Governor added that in the future, the Head of the Royal Government will provide 5 days off from August 17-21 instead. On Khmer New Year, His Excellency also called on all forces to continue to help spread the word about the spread of Kovid 19 disease. Help prevent fishing crimes, forest crimes, especially the encroachment of forest land for personal ownership, and all forces must withdraw to avoid Far from being involved in all kinds of crimes, we must work together to enforce the law very strictly. At the same time, His Excellency General Pen Vibol stated that he was really sorry for what happened in the Commission. This Kampong Thom provincial police is considered an experience for all of us. Therefore, we, the police officers, must strive to strengthen the way of working in leadership by carrying out our roles and responsibilities responsibly. He added that from now on, all police officers must drop negative thoughts, partisanship, incitement and forget about things. What was not good before must come together to work together to develop the organization to grow. He further stated that for the incident that happened in the Kampong Thom Provincial Police Commission, at this time, the leadership will continue to make a clear investigation. To seek justice for those involved in this and ask all officials to remain calm.

Post a Comment

0 Comments