កណីឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ភ្នំពេញ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ

ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ភ្នំពេញ សំណង់ផ្ទះល្វែងមួយកន្លែងកំពង់ដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុបទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងលើជាន់ទី២ បែជាជាន់ប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ សាច់ញាតិមិនអស់ចិត្ត ហៅក្រុមសង្គ្រោះទៅជួយពិនិត្យ នៅតែមិនអាចសង្គ្រោះបាន ភ្លាមៗមេការព្យាយាមឲ្យកម្មករដឹកសាកសពយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានឃាត់ រារាំងឲ្យទុករងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិន។សាកសពជនរងគ្រោះមានឈ្មោះសុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមសម្តីកម្មករដូចគ្នាបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឡើងលើរន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណ:ដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលដែលជនរងគ្រោះ ជាន់ឈរ ប៉ះចំខ្សែកាបភ្លើង បណ្តាលឲ្យឆក់ ហើយធ្លាក់មកក្រោមស្លាប់ភ្លាមៗ ផ្អើលកម្មករនាំគ្នាសែងកប់ដីខ្សាច់ ហើយមិនអស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យ នៅមិនអាចសង្គ្រោះអាយុជីវិតបាន។
ដឹងជាក់ថាជនរងគ្រោះស្លាប់ហើយ មេការសំណង់បញ្ជាឲ្យកម្មករទាញរនាំស័ង្កសីមកបិទបាំពីខាងមុខ រួចរុំសាកសព បញ្ជាបង្ខំឲ្យកម្មករ សាច់ញាតិដឹកចេញ ក្នុងបំណង់គេចវេះពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ឃាត់ទុកជាបណ្តោះអាសន្ន រងចាំនគរបាលជំនាញ អាជ្ញាធរពាក់ព័ន្ធធ្វើការពិនិត្យជាមុនសិន។

បើតាមមតិមហាជននៅកន្លែងកើតហេតុ បានលើឡើងថា សង្ស័យសំណង់គ្មានច្បាប់ ទើបហ៊ានសាងសង់រំលោភ សង់ជាប់កៀកនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បែបនេះ រហូតដល់កម្មករ ធ្វើការងារជួបគ្រោះថ្នាក់បាត់បង់ជីវិត ទទូចស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពាក់ មេត្តាជួយពិនិត្យឡើងវិញ ព្រោះថាសំណង់សង់ជិតរួចរាល់ទៅហើយ នៅឡើយតែភូមិ សង្កាត់ មិនរាយការណ៍។ សាកសពក្រោយកើតហេតុ ប្រពន្ធមកដល់បានត្រឹមស្រែកទ្រហោរយំ ទាំងក្តីសោកសៅ ទុក្ខវិប្បដិសេរីក្នុងគ្រួសារ ហើយរងចាំជំនាញពិនិត្យ កោសល្យវិច័យមុននឹងដឹកសពទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។


English...
On the morning of August 20, 2020, in Phnom Penh, an apartment building was under construction next to the Toul Pong traffic light, Toul Pong village, Sangkat Choam Chao 1, Khan Por Sen Chey, but this building was built next to a high voltage power line. A worker went up to the second floor, but the floor hit the cable, causing an electric shock and died immediately at 7:45 am on August 20, 2020, relatives were not satisfied, call the rescue team to help check still can not Immediately rescued, the chief tried to get the workers to take the body out to avoid responsibility, but was stopped by the local authorities to wait for the competent authorities to inspect. The body of the victim was named Sok Tith, male, 25 years old, occupation: construction worker, living at the scene, hometown: Chhouk village, Prolay commune, Stong district, Kampong Thom province. According to the same worker, before the incident, the victim went up the scaffolding to the second floor to paint the receipt of the apartment, while the construction of this apartment was built close to the cable when the victim stood The power cable caused an electric shock and fell to its death. Suddenly, the workers were burying the sand and did not give up. They called the rescue team to help but could not save their lives. Knowing that the victim was dead, the construction foreman ordered the workers to pull the tin to cover the front and wrap the body, forcing the workers to transport the relatives in order to avoid responsibility, but was temporarily detained by local authorities. Wait for the specialized police and relevant authorities to check first. According to the public opinion at the scene, it is suspected that the construction was illegal, so they dared to build in violation of the construction near the high-voltage power line until the workers lost their lives and insisted that the authorities wear it. Please help review because the construction is almost completed yet, the village, commune does not report. The body after the incident, the wife arrived, just cried and mourned in the family and waited for the autopsy before transporting the body to the traditional ceremony in the hometown.

Post a Comment

0 Comments