អាជ្ញាធរមូលដ្ឋានមុននឹងអនុញ្ញាតឲ្យបើកស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈក្នុងគោលបំណង ដើម្បីការពារសុវត្ថិភាពអាយុជីវិតថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល ផ្តល់អនុសាសន៍៣ចំណុចដល់អាជ្ញាធរមូលដ្ឋានមុននឹងអនុញ្ញាតឲ្យបើកស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈក្នុងគោលបំណង ដើម្បីការពារសុវត្ថិភាពអាយុជីវិតថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ។
អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៥ ខែសីហាឯកឧត្តមអ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ដើម្បីឲ្យស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈទាំងអស់នៅក្នុងខេត្តសៀមរាប គោរពតាមគោលការណ៍ណែនាំរបស់ជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែយល់ដឹងពីច្បាប់ និងដំណើរការផ្តល់លិខិតអនុញ្ញាតដល់ម្ចាស់អាជីវកម្មទាំងអស់។
ឯកឧត្តមបន្តថា អាជ្ញាធរមូលដ្ឋានត្រូវយល់ពីទិដ្ឋភាពច្បាប់ចំនួន៣ ដោយទី១ម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីជាមុន ទី២ ត្រូវស្នើសុំវិញ្ញាបនបត្របច្ចេកទេស ពីក្រសួងរ៉ែនិងថាមពលតាមរយៈមន្ទីររ៉ែនិងថាមពលរាជធានីខេត្ត និងទី៣ត្រូវសុំច្បាប់សាងសង់ស្ថានីយពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ 
ឯកឧត្តមបានបង្ហាញពីវិធានការមួយចំនួនដើម្បីលុបបំបាត់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នខុសច្បាប់ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។ 


សំឡេង៖យើងបិទគាត់យើងស្នើគាត់ឱ្យចូលរួមគោរពច្បាប់ដើម្បីថែរក្សាទ្រព្យសម្បត្តិគាត់បើគាត់អត់ឆេះអត់ផ្ទុះគឺគាត់ចំណេញ ហើយបើគាត់អត់គោរពតាមយើងគឺគាត់ឡុងចុងក្នុងនាមក្រសួងរ៉ែនិងថាមពល ក៏ដូចជាមន្ទីររ៉ែនិងថាមពល សុំការសហការ និងការគាំទ្រពីអាជ្ញាធរដែនដីក្រុងស្រុកទាំង១២ ហើយការគាំទ្រនោះមានតែបីចំណុចទេ ទី១ស្ថានីយថ្មីចាប់ពីថ្ងៃនេះទៅត្រូវសុំច្បាប់ពីអាជ្ញាធរដែនដី ក្រុង ស្រុក ឬមកដល់រដ្ឋបាលខេត្តក៏បាន ថាតើទីតាំងនោះអនុញ្ញាតបានហើយ មិនជិតទីប្រជុំជនពេក មិនជិតសាលារៀនពេកទេ តែសុំខ្នាតស្ថានីយថ្មីយ៉ាងតិចក្បាលដី២៥ម៉ែត្រ បន្ទាប់មកត្រូវសុំវិញ្ញាបនបត្របច្ចេកទេសពីក្រសួងរ៉ែនិងថាមពលតាមរយៈមន្ទីររ៉ែនិងថាមពល អាជ្ញាធរដែនដីអនុញ្ញាតហើយមិនថាគាត់រួចច្បាប់ទេ គឺគាត់ត្រូវអនុវត្តន៍ទៅតាមបច្ចេកទេសត្រឹមត្រូវ បន្ទាប់មកត្រូវសុំច្បាប់សាងសង់ស្ថានីយពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ហើយគាត់ត្រូវស្នើសុំលិខិតដំណើរការស្ថានីយរបស់គាត់ បើគាត់អត់មានចំណុចទាំងអស់នេះទេនឹងត្រូវពិន័យហើយ។

គួរម្លឹកថា យោងតាមរបាយការណ៍ខែកក្កដា ឆ្នាំ២០២០ ខេត្តសៀមរាប មានស្ថានីយ សរុបចំនួន ៣៦២ ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ ចំនួន៣១៣ ស្ថានីយ ស្ថានីយឧស្ម័នឥន្ធនៈ ចំនួន១១ ស្ថានីយ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈមានចំនួន៣៨ស្ថានីយ ។ ក្នុងចំណោមស្ថានីយទាំងអស់ មានស្ថានីយខ្លះសាងសង់ខុសបច្ចេកទេស មានហានិភ័យខ្ពស់គួរឲ្យព្រួយបារម្ភចាំបាច់ត្រូវធ្វើការកែសម្រួល និងផ្លាស់ប្តូរទីតាំង ហើយស្ថានីយខ្លះទៀត មានលក្ខណៈសមស្រប អាចទទួលបានការអនុញ្ញាតច្បាប់។
English...

On August 25, 2020, senior officials of the Ministry of Mines and Energy made three recommendations to local authorities before allowing the opening of petrol and gas stations in order to protect the safety, life and property of the people and public order. Our reporter from Siem Reap reports. Speaking at a seminar on Dissemination of the Law on Petroleum and Petroleum Products and a training course on terminal risks and safety circulars at petroleum and gas stations in Siem Reap province on the morning of August 25, HE Ung Ieng, Secretary of State of the Ministry of Mines and Energy, said that For all gas and gas stations in Siem Reap to comply with the guidelines of the relevant experts, all municipal authorities must understand the law and the licensing process for all business owners. HE continued that the local authority must understand three aspects of the law, firstly, the owner of the gas station must first ask for permission from the local authority, and secondly, to apply for a technical certificate from the Ministry of Mines and Energy through the provincial Department of Mines and Energy. And third, to apply for a station construction permit from the Ministry of Land Management, Urban Planning and Construction. HE presented some measures to eliminate illegal gas stations to ensure the safety of the people. Voice: We shut him down, we ask him to respect the law to take care of his property, if he does not burn, does not explode, he benefits, and if he does not obey us, he is Long Chong on behalf of the Ministry of Mines and Energy, as well as the Department of Mines and Energy Cooperation and support from the 12 municipal and district authorities, and that support has only three points. First, the new station from today must apply for a permit from the local municipal authorities or to the provincial administration, whether the location Permitted and not too close to town, not too close to schools, but to apply for a new station at least 25 meters, then have to apply for a technical certificate from the Ministry of Mines and Energy through the Department of Mines and Energy, local authorities allow and He is free from the law, he has to follow the correct technique, then he has to apply for a station construction permit from the Ministry of Land Management, Urban Planning and Construction, and he has to apply for a permit to operate his station, if he does not have all these points, he will be fined. It should be recalled that according to the July 2020 report, Siem Reap province has a total of 362 stations, 313 gas stations, 11 gas stations and 38 joint oil and gas stations. Of all the stations, some are technically incorrectly constructed, have a high risk of needing to be remodeled and relocated, and others are eligible for legal authorization.

Post a Comment

0 Comments