KTV មួយកន្លែង នៅក្រុងសែនមនោរម្យ សមត្ថកិច្ចបង្រ្កាបទីតាំង និងដកហូតសម្ភារៈ

 

សមត្ថកិច្ចបង្រ្កាបទីតាំង KTV មួយកន្លែង នៅក្រុងសែនមនោរម្យ និងដកហូតសម្ភារៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
វេលាម៉ោង២២និង២៧នាទី កម្លាំងសមត្ថកិច្ច១៣នាក់ មានលោកស្រីឧត្តមសេនីយត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការចូលរួម ពីលោក វរសេនីយ៍ត្រី ចេង ម៉ាប់ អធិការរងក្រុងសែនមនោរម្យ បានដឹកនាំកម្លាំងចុះបង្រាប KTV វងភ័ក្រធារី ឋិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ដកហូតសម្ភារ: ១-ថាច់ចុចបទចម្រៀងចំនួន០៥គ្រឿង, ២-ធុងសាប់ចំនួន០៤គ្រឿង, ៣-ម៉ៃក្រូហ្វូនចំនួន០៤គ្រឿង, ៤-ក្បាលអ៊ីហ្វិចចំនួន០៥គ្រឿង,៥-អំភ្លីចំនួន០៧គ្រឿង បានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។


Post a Comment

0 Comments