ភ្នំពេញ បាល់ទះកម្ពុជាត្រៀមផែនការយុទ្ធសាស្រ្ត សម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាSEA GAMES ២០២៣

ភ្នំពេញៈ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអះអាងថា សហព័ន្ធកីឡាបាល់ទះមានផែនការយុទ្ធសាស្រ្តរួចហើយ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតប្រធាសហព័ន្ធបាល់ទះ បានមានប្រសាសន៍យ៉ាងនេះ នៅក្នុងពេលអញ្ជើញ​ចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីវឌ្ឍនភាពការងារនិងទិសដៅឆ្នាំ២០២០ ក៏ដូចត្រៀមខ្លួន​ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាម និងត្រៀមសម្​រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ កាលពីថ្ងៃទី០៩កក្កដា២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន បានមានប្រសាសន៍បញ្ជាក់ថា សហព័ន្ធបានរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើម្ចាស់ផ្ទះ ហើយក៏ដូចត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំក្រោយនេះដែរ ។ ឯកឧត្តមបន្តថា បច្ចុប្បន្នបាល់ទះកម្ពុជាមានការរីកចម្រើនខ្លាំងជាងមុន ដោយសារការប្រកួតកីឡាSEA GAMES នៅប្រទេសហ្វីលីពីនឆ្នាំ២០១៩កន្លងមក យើងទទួលបានចំណាត់ថ្នាក់ល្អ ដោយការប្រកួតមានចាញ់ និង មានឈ្នះ។ ឯកឧត្តមបញ្ជាក់ថា សម្រាប់បច្ចេកទេសនិងទេពកោសល្យ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ ដែលធ្វើឲ្យពិភពលោកនឹកស្មានមិនដល់ថា បាល់ទះនៅប្រទេសអាស៊ីមានបច្ចេកទេសល្អបែបនេះ ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សព្វថ្ងៃនេះ យើងមានការខ្វះខាតផ្នែកកីឡាការិនីបាល់ទះ ដូច្នេះសហព័ន្ធត្រូវតែខិតខំប្រែងប្រឹងបង្កើតក្រុមបាល់ទះនារី។ 

Post a Comment

0 Comments