ជនសង្ស័យ2នាក់ ដែលថាបានលួចអំបោះរោងចក្រ ពេលនេះត្រូវបានកងកម្លាំសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹង ពីថៅកែរោងចក្រកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

ថ្ងៃចេញផ្សាយ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​: បុរសពីរនាក់ ដែលជាជនសង្ស័យ ដែលថាបានលួចអំបោះរោងចក្រ ពេលនេះត្រូវបានកងកម្លាំសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងពីថៅកែរោងចក្រកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់នោះទី១ មានឈ្មោះ តន រស្មី ភេទប្រុស អាយុ ៣៩ឆ្នាំ មានមុខរបរ ជាអ្នកបើកបររថយន្ត ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ និងទី២មានឈ្មោះ ប៊ុន សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរ ជាសន្តិសុខក្នុងក្រុមហ៊ុនឯកជន យាមនៅរោងចក្រហ្គោឌិបបេស ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ

 បើយោងទៅតាមប្រភពកើតហេតុបានឲ្យដឹងថា> ព័ត៌មានដែលទទួលបានពីខាងរោងចក្រ ព្រមទាំងពាក្យបណ្តឹងផងនោះថា ដោយខាងរោងចក្របានបាត់អំបោះអស់៧០កេះ ទើបសមត្ថកិច្ចសហការជាមួយខាងរោងចក្រ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះតែម្ដង។ ក្រោយពីកាឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះរួច បានយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ បន្ទាប់មកទើបកសាងសំណុំរឿងហើយបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

English...
Release Date: 
September 9, 2020: Two men suspected of stealing factory yarn have now been arrested after a complaint from a factory owner on the afternoon of October 10. September 2020, located in Trapeang Thleung 4 Village, Sangkat Choam Chao I, Khan Por Senchey, Phnom Penh. The two suspects were identified as Ton Raksmey, 39, a car driver living in Toul Pong village, Sangkat Choam Chao 1, Khan Por Senchey, and Bun Sopheak, 30, a security guard in a private company. Guard at Good Dip Factory in Trapeang Thleung 4 Village, Sangkat Choam Chao 1, Khan Por Sen Chey. According to the source, according to the information received from the factory as well as the complaint that the factory lost 70 threads, the authorities cooperated with the factory to arrest the two suspects. That's right. After detaining the two suspects, they were taken for questioning at the 1st Chao Chao Police Station, then a case file was compiled and sent to the specialized unit for legal action.

Post a Comment

0 Comments