ករណីបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹងលើផ្ទះ លុះពេលព្រឹកឡើងទើបប្រពន្ធដឹង...

ថ្ងៃចេញផ្សាយ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០: មានបុរសម្នាក់ដេកដាច់ខ្យល់ស្លាប់នៅក្នុងអង្រឹងលើផ្ទះនាពេលយប់អាទ្រៀត លុះព្រឹកឡើងទើបប្រពន្ធបានដឹង ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិកណ្តាល​ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដោយបុរសនោះមានឈ្មោះ រឿន (រើន ហៅម៉ូ) ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ។ មានប្រពន្ធឈ្មោះ (ពឿន មិនា) មានអាយុ២៨ឆ្នាំ សញ្ជាតិខ្មែរដូចគ្នា។ ពេលបានដឹងថាប្តីរបស់ខ្លួនបានស្លាប់នៅវេលាម៉ោប្រហែលជា៥ៈ០០ទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការត្រួតពិនិត្យ។ បើយោងទៅតាមការសន្និដ្ឋាន របស់គ្រូពេទ្យជំនាញ ខេត្តពោធិ៍សាត់ បានធ្វើកោសល្យវិច្ច័យ ហើយបញ្ជាក់ថា> ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។ ពេលនេះសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំ ធ្វើពិធីបុណ្យតាមប្រពៃណី។ សូមអរគុណ!
English...
Published: September 17, 2020: A man was found dead in a hammock on his house in the middle of the night, only to find out in the morning when his wife found out about this incident in Kandal village, Phteah Rong commune, Talo Sen Chey district. Pursat Province, on September 17, 2020, by the name of Roeun (Roeun alias Mo), male, 34 years old, Khmer nationality. He has a wife named (Poeun Menea) who is 28 years old and also of Khmer nationality. When she found out that her husband died at around 5:00 am on September 17, 2020. After the incident, local authorities went down to the scene and inspected. According to the conclusion of the Pursat provincial doctor, the autopsy confirmed that the victim died of a heart attack. The body has now been handed over to the family for traditional rites. Thank you!

Post a Comment

0 Comments