អាងទឹកតាម៉ុក កម្ពស់ទឹកបានកើនឡើងដល់ ៤.១០ម៉ែត្រ ជិតដល់សញ្ញាប្រកាសអាសន្នហើយ!

ថ្ងៃចេញផ្សាយ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០:
បើយោងទៅតាមព័ត៌មានពីក្រសួងធនធានទឹក នឹងឧតុនិយម បានបញ្ជាក់ថា> 
ស្ថានភាពទឹកនៅអាងទឹកតាម៉ុក បានកើនឡើងដល់ ៤.១០ម៉ែត្រ ជិតដល់សញ្ញាប្រកាសអាសន្នហើយ! បើគិតត្រឹម ម៉ោង ៦:១០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ គឺមានកម្ពស់ទឹកក្នុងអាង ៤,១០ម៉ែត្រ ហើយបើប្រៀបធៀបទៅម៉ោង៦:៣០នាទីព្រឹកមិញ គឺបានកើនឡើង ០,១៥ម៉ែត្រ។
ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋពុំមានរងផលប៉ះពាល់នោះទេ។ ទន្ទឹមនឹងនោះ មន្ទីរខេត្ត អាជ្ញាធរដែនដី និង កងកម្លាំងប្រដាប់អាវុធ បានត្រៀមលក្ខណៈធ្វើអន្តរាគមន៍រួចជាស្រេច ដើម្បីជួយបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាផ្សេងៗ។
វេលានោះផងដែរ 
ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និង ផ្នែកខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនៅការ រងការគ្រោះថ្នាក់ផ្សេងៗដោយប្រការណាមួយជាយថាហេតុ។ គួរបញ្ជាក់ថា> កម្ពស់ទឹកដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នគឺកម្ពស់ ៣,៨០ម៉ែត្រ និង ប្រកាសអាសន្ន គឺ ៤,២០ម៉ែត្រ។ សូមអរគុណ!
English...
Release date: September 20, 2020: According to the information from the Ministry of Water Resources and Meteorology, the water level in Ta Mok Reservoir has risen to 4.10 meters, close to the alarm signal! As of 6:10 pm on September 20, 2020, the water level in the pool was 4.10 meters, and compared to 6:30 am this morning, it was an increase of 0.15 meters. Heavy truck traffic was temporarily suspended, and people's homes were not affected. At the same time, the provincial department, local authorities and the armed forces are ready to intervene to help people when faced with various problems. At that time, the Ministry of Water Resources appealed to the people living around the upper and lower part of Ta Mok Reservoir in Anlong commune, Anlong Veng district, Oddar Meanchey province to be very careful to avoid any danger. Anything eventually. It should be noted that the water level to be declared as alert is 3.80 meters and the emergency level is 4.20 meters. Thank you!

Post a Comment

0 Comments