ក្នុងឱកាសពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវចេះថែរក្សាអនាម័យសុខភាពជាប្រចាំ ការដាស់តឿនពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

ថ្ងៃ​ទី០២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងធម្មការឯកឧត្តម ឈិត សុខុន និងសាសនាបាន​ជំរុញដល់មន្រ្តីរាជការ ក្រោមឱវាទក្រសួងទាំងអស់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទនេះ ត្រូវចេះថែរក្សា​អនាម័យ​សុខភាពជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការលើកឡើងនេះ ក្នុងឱកាស​អញ្ជើញ​ចូលរួមក្នុងពិធីផ្តល់នូវគ្រឿងបរិភោគមានអង្ករជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តី​ជាប់​កិច្ចសន្យាក្រោមឱវាទក្រសួង ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងក្នុងស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​រាតត្បាតដោយជំងឺ​កូវីដ-១៩ នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ​ទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួងធម្មការ​និងសាសនា។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា។ ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់​មន្រ្តីថ្នាក់ដឹកនាំមន្រ្តីក្របខ័ណ្ឌ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងធម្មការ និងសាសនា​ទាំងមូលកន្លងមក ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះវិស័យធម្មការ និងសាសនា ដែលដឹកនាំគ្រប់គ្រងសហការលើសាសនាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពោល គឺព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍន៍​លើវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរា ស្រ្តី និងកុមារ។
 ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ដើម្បីបង្ការការប្រយុទ្ធប្រឆាំងទៅនឹងឆ្លងជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស់ ឬក្រមា រក្សាអនាម័យដោយទឹកអាល់កុល ឧស្សាហ៍លាងដៃ ហើយ​កុំឱ្យនៅកៀកគ្នាពេកត្រូវនៅចម្ងាយយ៉ាងតិច១ម៉ែត្រកន្លះ។  ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ក្រៅពីការយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួង​បានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវធ្វើឱ្យមានសុខដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា ដែលមាន​ចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចកម្ពុជា។ ជាក់ស្ដែងក្នុងពេលនេះ ក្នុងស្ថាន​ភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ កាចសាហាវបំផុតបានខិតខំផ្សព្វ​ផ្សាយ​ឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
English...
On September 2, 2020, the Minister of Cult, HE Chhit Sokhon and Religion, urged all civil servants under the auspices of the Ministry on the occasion of Kan Ben, Pchum Ben, the traditional Khmer festival, which will take place from 1 Roch to 15 Roch This month must know how to maintain good health and follow the guidelines of the Ministry of Health to prevent the spread of Kovid-19 disease. This statement was made on the occasion of attending the ceremony to provide food and rice to the leaders, civil servants and contracted officials under the Ministry during the Kan Ben, Pchum Ben and in the current situation. Outbreak of Kovid-19 disease on Wednesday morning, the 15th day of the lunar month of Chhnang Chuot Tosak BE 2564, which is on September 2, 2020 at the Ministry of Cult and Religion. According to the Ministry of Cults and Religions. HE Chhit Sokhon expressed his appreciation and appreciation to the leading officials, framework officers and contracted officers of the Ministry of Cults and Religions as a whole, who always pay attention to the field of cults and religions that lead and manage cooperation. All religions in the Kingdom of Cambodia. His Excellency stated that the Royal Government has created all conditions to make the field of Buddhism more credible to the people, that is, Buddhism has contributed to the development of social infrastructure with the Cambodian Red Cross and education. Morality, ethics, virtues, ethics for Buddhists improve the condition of the elderly, women and children. He added that in order to prevent the fight against Kovid 19 infection, one should wear a mask or shawl with alcohol, wash one's hands frequently and keep at least one and a half meters away. He added that in addition to taking care of the Ministry, it has performed its duties responsibly to harmonize the religious sector, creating conditions for the people to have full freedom of religious beliefs enshrined in the Constitution of the Kingdom of Cambodia. Kingdom of Cambodia. In fact, in the current situation, which is plagued by the most devastating Kovid-19 disease, efforts have been made to spread the word to all religions to prevent the spread of Kovid-19 as directed by the Ministry of Health.

Post a Comment

0 Comments