ទាញ​កាំភ្លើង​វែង កំញើញ​ដាក់​បុរស​ជិះ​ម៉ូតូ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២០ ពេលនេះត្រូវ​ចាប់ខ្លួន​ហើយ​!

កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២០ តាម​ដងផ្លូវ ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​បុរស​ម្នាក់ បាន​ទាញ​កាំភ្លើង​វែង​ប្រភេទ Aka47 គំរាម​បុរស​ម្នាក់ទៀត កម្លាំង​សមត្ថកិច្ច ក៏​ចុះទៅ​ស្វែងរក​បុរស​ដែល​ទាញ​កាំភ្លើង​នោះ ហើយក៏​ត្រូវបាន​ចាប់ខ្លួន​។ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង អះអាងថា បុរស ដែល​ទាញ​ពី​រថយន្ត គឺជា​កូន​របស់លោក​ឧកញ៉ា ញឹក ផន​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ចាត់ទុក ការប្រើ​កាំភ្លើង​គំរាម​បែបនេះ ថា​ជា​ទង្វើ​ខុសច្បាប់​។ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា​ -​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​កម្លាំង​ជំនាញ និង​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​ចុះទៅ​កន្លែងកើតហេតុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ លោកស្នងការ បញ្ជាក់ថា សមត្ថកិច្ច កំពុងតែសាកសួរ និងស្រាវជ្រាវរកប្រភពពីកាំភ្លើង ដែលបុរសនោះប្រើ។ លោក ខូវ លី ស្នងការខេត្តកំពង់ឆ្នាំ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា បុរសជិះរថយន្ត ខឹងនឹងបុរសជិះម៉ូតូ ដោយជិះម៉ូតូរ៉េពេញផ្លូវ ហើយពេលនោះ បុរសជិះរថយន្ត ក៏ស្រែកជេរបុរសជិះម៉ូតូ ទើបបានបង្កឲ្យមានការទាស់សម្តីគ្នា។
English...
On August 31, on the street in Thnal Keng village, Kbal Teuk commune, Teuk Phos district, Kampong Chhnang province, a man pulled out an Aka47 rifle and threatened another man. He went down to look for the man who pulled the gun and was arrested. Kampong Chhnang Provincial Police confirmed that the man who pulled from the car was the son of Oknha Nhek Phorn. Through its Facebook page, Kampong Chhnang Provincial Police considers the use of such threatening guns as illegal. Kampong Chhnang Provincial Police wrote: - Immediately after receiving this information, the Kampong Chhnang Provincial Police Commissioner ordered the specialized force and the police inspector. Teuk Phos district went down to the scene to handle the procedure. The commissioner confirmed that the authorities are questioning and searching for the source of the gun that the man used. Kampong Chhnang provincial commissioner Khov Ly recently told the media by telephone that the man in the car was angry with the man on the motorcycle, riding a motorcycle all the way, and then the man shouted and insulted the man on the motorcycle, which caused an argument.

Post a Comment

0 Comments