បុរសម្នាក់បានធ្លាក់ពីលើផ្ទះដែលមានកម្ពស់០៤ម៉ែត្រ ក្បាលត្រូវនឹងបង្គោលរបងបណ្ដាលអោយស្លាប់ បន្ទាប់យកទៅដល់មន្ទីពេទ្យ

ថ្ងៃចេញផ្សាយ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០: បុរសម្នាក់បានធ្លាក់ពីលើផ្ទះដែលមានកម្ពស់០៤ម៉ែត្រ ក្បាលត្រូវនឹងបង្គោលរបងរងរបួសធ្ងន់ នៅវេលាម៉ោង០៩ៈ២០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ហើយគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ភ្នំស្រុក នៅវេលាម៉ោង១០ៈ២២នាទីយប់។ បើយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានធ្លាក់ពីលើផ្ទះដែលមានកម្ពស់០៤ម៉ែត្រ ក្បាលត្រូវនឹងបង្គោលរបងរងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់ឮនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ភ្នំស្រុក ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង០៩ៈ២០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិណាំតៅ ឃុំ ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក (យ៉ត សុផល) ដែលជាអធិការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា> ជនរងគ្រោះ ឈ្មោះ (ជ្រឹង យុង) ភេទប្រុស អាយុ៤១ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ 
លោកអធិការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា> តាមការបំភ្លឺពីបងស្រីម្នាក់ ឈ្មោះ (ចាន់ សាឃួន) ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា> មុនពេលកើតហេតុ ខ្លួននិងប្ដី បន្ទាប់ពីហូបបាយល្ងាចរួច ក៏នាំគ្នាឡើងទៅលើផ្ទះបើកទូរទស្សន៍មើល លុះដល់ម៉ោងប្រហែល ០៩ៈ២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់គាត់បានក្រោកដើរទៅបត់ជើងតូច និង រ៉ង់ដាផ្ទះចំហៀងខាងជើង ពេលនោះគាត់បាន លឺសម្លេងធ្លាក់ពីលើផ្ទះ ហើយគាត់ក៏ស្ទុះទៅមើល ឃើញប្តីរបស់គាត់ធ្លាក់ពីលើផ្ទះ ពេលនោះ គាត់ក៏បានរត់ចុះទៅលើកប្ដី ហើយក៏ស្រែកហៅឲ្យបងប្អូនដែលនៅជិតខាងជួយ និងយកប្ដីរបស់គាត់ទៅមន្ទីរពេទ្យបង្អែកស្រុក ភ្នំស្រុក ពេលទៅដល់បានមួយសន្ទុះ ប្ដីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង១០ៈ២២នាទីយប់ថ្ងៃដដែល ចំពោះប្តីរបស់គាត់នៅយប់នោះមិនបានស្រវឹងស្រា ឬក៏ធ្លាប់មានជំងឺនោះទេ។

លោកអធិការបានបន្ថែមឲ្យដឹងទៀតថា> បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញពិនិត្យវិភាគសហការជាមួយនឹងកម្លាំងប៉ុស្តិ៍ណាំតៅ ប្រធានមណ្ឌលសុខភាពណាំតៅ ក៏បានចុះទៅពិនិត្យសាកសព នៅកន្លែងកើតហេតុ បើតាមកាសន្និដ្ឋានសង្ស័យថា ជនរងគ្រោះបានក្រោកពីដេកទាំងមមីមមើដើរឆ្លងបង្កាន់ដៃដែកមកឈរបត់ជើងតូចលើសំយ៉ាបស៊ីម៉ងត៍មានទំហំប្រហែល០១ម៉ែត្រខាងក្រៅបង្កាន់ដៃ ហើយក៏បានច្រឡោតធ្លាក់ទៅដីតែម្តង ដែលបណ្តាលឲ្យត្រូវនឹងបង្គោលរបងព្រំដីបែកក្បាលផ្នែកចិញ្ចើមខាងស្តាំមានឈាមហូរច្រើន រងរបួសធ្ងន់ក្រោយមកក៏ស្លាប់នៅក្នុងមន្ទីរពេទ្យ
បង្អែកស្រុក ភ្នំស្រុកតែម្ដង  សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណី។ សូមអរគុណ!
English...
Release Date: September 13, 2020 A man fell from a house with a height of 4 meters and hit a fence post at 9:20 pm on September 1, 2020 and died in Phnom Srok District Referral Hospital at 10:22 p.m. According to the social media site Pak, a man fell from a house with a height of 4 meters and hit the fence post, seriously injured and then died at the Phnom Srok District Referral Hospital. Occurred at 9:20 pm on September 1, 2020 in Nam Tao village, Nam Tao commune, Phnom Srok district, Banteay Meanchey province. Colonel (Yot Sophal), Banteay Meanchey Provincial Police Inspector, said that the victim (Chreung Dung), male, 41 years old, now lives in Nam Tao village, Nam Tao commune, Phnom Srok district, Banteay Meanchey province. Banteay Meanchey Provincial Police Inspector further stated that> According to the explanation from a sister named (Chan Sakhoun), female, 47 years old, the victim's wife, said that> before the incident, she and her husband after dinner Then they went upstairs to turn on the TV and watch it until about 9:20 pm on September 10, 2020. Her husband got up and went to urinate on the north side of the house when he heard a sound falling from above. She jumped up to see her husband fall from the house, then ran to her husband and shouted for the neighbors to help and take her husband to the Phnom Srok District Referral Hospital. For a while, her husband died of asphyxiation at 10:22 pm the same day. Her husband was not drunk or ill that night. He added that immediately after receiving the information, the forensic team, in cooperation with the Nam Tao police force, the director of the Nam Tao health center, went to the scene to examine the body, presuming that the victim was Waking up, Mummy walked across the iron railing to urinate on the concrete balcony about 1 meter outside the railing and also fell to the ground, causing the fence post to break the head of the right eyebrow with blood. He was seriously injured and later died at Phnom Srok District Referral Hospital. The victim's body was handed over to his family for a traditional funeral. Thank you!

Post a Comment

0 Comments