ការត្រៀមកម្លំាងដើម្បីការពារនៅតាមមូលដ្ឋាន ដើម្បីធានាឲ្យប្រជាពលរដ្ឋ ប្រសាសន៍របស់លោក (ឃួង ស្រេង) អភិបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០: សេចក្ដីថ្លែងរបស់ លោក (ឃួង ស្រេង) អភិបាលរាជធានីភ្នំពេញ បានថ្លែងថា> ការត្រៀមកម្លំាងដើម្បីការពារនៅតាមមូលដ្ឋាន ដើម្បីធានាឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ នឹងមិនមានក្ដីបារម្ភពីបញ្ហាអសន្តិសុខផ្សេងៗកើតឡើងនោះឡើយ។ លោកអភិបាលរាជធានី បានបន្ថែមទៀតថា> គ្រប់រដូវបុណ្យប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនបានចាក់សោរផ្ទះចោល ដើម្បីទៅលេងស្រុកកំណើត ដូចនេះ បញ្ហាទាំងនេះ កម្លំាងសមត្ថកិច្ចត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ក្នុងការដាក់កំលាំងការពារប្រចាំការ និងធ្វើការចុះល្បាតដើម្បីទប់ស្កាត់បញ្ហាចោរកម្មផ្សេងៗ ដូចជាការគាស់ផ្ទះលួចទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសម្តែងការកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបានធ្វើឲ្យបទល្មើសនៅតាមបណ្តាខណ្ឌនានា នៅទូទំាងរាជធានីភ្នំពេញ មានការថយចុះគួរឲ្យកក់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវ របស់កងកម្លំាងមានសមត្ថកិច្ច ហើយចំណុចខ្លំាងនេះ បានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវដែលមានលក្ខណៈតឹងរឹង ដោយទប់ស្កាត់ឲ្យបានមិនឲ្យមានការដឹកលើសចំណុះ និងដឹកសំពីងសំពោងជាដើម។
English...
Release Date: September 15, 2020: Statement by Mr. (Khuong Sreng), Governor of Phnom Penh, stating that: No worries about insecurity. The Governor added that during all the traditional Khmer festivals, most people have locked their houses to visit their hometowns, so these authorities must be very careful in deploying permanent security forces and Patrol to prevent various thefts such as burglary and theft of people's property. On that occasion, the Governor of Phnom Penh also expressed his appreciation to all kinds of forces that have significantly reduced the crime rate in various districts throughout Phnom Penh and have been fully satisfied by Citizens. He said that this point shows the efforts of the competent forces to perform their duties correctly, and this strong point has helped attract more foreign investors to invest in Cambodia. On the occasion of Pchum Ben, the land traffic police force also enforced strict traffic rules on the roads by preventing overcrowding and bulk transport.

Post a Comment

0 Comments