ការប្តេជ្ញាបង្កើនកិច្ចសហការជាមួយគ្នារវាង កម្ពុជា និង កូរ៉េខាងជើង លើវិស័យព័ត៌មានរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទបន្ថែមទៀត

ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការប្តេជ្ញាបង្កើនកិច្ចសហការជាមួយគ្នារវាង កម្ពុជា និង កូរ៉េខាងជើង លើវិស័យព័ត៌មានដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ លើវិស័យព័ត៌មាន នៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទបន្ថែមទៀត។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​​មាននាថ្ងៃទី០២ ខែកញ្ញានេះ នៅទីស្តីក្រសួងព័ត៌មាន ឯកឧត្តម (Jan Yun Gon) ឯកអគ្គរដ្ឋទូតសាធារណរ​ដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំនៅកម្ពុជា បាន​អរគុណចំពោះក្រសួង​ព័ត៌មាន​​កម្ពុជា ដែលតែងតែ​​បានផ្សព្វផ្សាយ​នូវព័ត៌មានពិត ពីប្រទេសកូរ៉េខាងជើង ហើយសង្ឃឹមថា ការងារផ្សព្វផ្សាយនេះ​​នៅតែមាន​ដំណើរកាទៅមុខបន្ថែមទៀត។ ឯកឧត្តមបន្តថា កាលពីឆ្នាំ១៩៩៤ មានការចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហការគ្នា លើវិស័យព័ត៌មាន​រវាងប្រទេសទាំងពីរម្តងរួចហើយតែវាមានរយៈពេលយូមកហើយ។ ដូចច្នេះខាងគណៈកម្មាធិការព័ត៌មាន កូរ៉េខាង​ជើងចង់រៀបចំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈថ្មីមួយឡើងវិញ ដើម្បីធ្វើឱ្យរាល់ការទំនាក់ទំនង និងកិច្ច​​សហប្រតិ​បត្តិការលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ កាន់ តែមានភាពជិតស្និតបន្ថែមទៀត ហើយអ្វី​ដែលសំខាន់​នោះ ​គឺការផ្លាស់ប្តូរទស្សនៈកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងព័ត៌មាន​​នៃប្រទេស​​ទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធបញ្ជាក់ថា ទោះបីអនុស្សរណៈ នៃ កិច្ចសហការលើវិស័យព័ត៌មាន រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មានរយៈពេលយូរមកហើយក៏ដោយ តែចំណងមិត្ត​ភាព និងកិច្ចសហការល្អ រវាងប្រទសទំាងពីរ ក៏ដូចកិច្ចការងារព័ត៌មាន នៅតែដដែល។ ចំពោះការចង់ឱ្យមានការចុះ អនុស្សរណៈជាមួយគ្នាជាថ្មីម្តងទៀតនេះ ឯកឧត្តមបញ្ជាក់ថា ចាំដល់ពេលជំងឺកូវីដ១៩ បញ្ចប់ទៅវិញសិន ។ ទន្ទឹមនេះ អត្ថបទ រូបភាព តំបន់ទេសចរណ៍ ដែលមានទេសភាព ស្រស់​ស្អាត ក៏ដូចជាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់កូរ៉េខាងជើង ដែលបានផ្តល់មក ក្រសួងព័ត៌មាន ក៏នឹងធ្វើការចុះផ្សាយប្រចាំខែនៅទស្សនាវដ្តីកម្ពុជា ផងដែរ។ ក្នុងនោះមិនត្រឹមតែជាទស្សនាវដ្តីបោះពុម្ពផ្សាយប៉ុ​​ណ្ណោះទេ តែបានផ្សាយតាមប្រព័ន្ធអនឡាញថែមទៀត។ ជាមួយគ្នានោះភាគីកូរ៉េខាងជើងអាចបញ្ជូន រូបភាព អត្ថបទ និងសេចក្តីថ្លែងការណ៍សំខាន់ៗ ដែលយល់ថា​​មានអត្ថប្រយោជន៍​ឱ្យប្រជាជនកម្ពុជាបានដឹង នោះក្រសួងព័ត៌មានកម្ពុជា នឹងជួយធ្វើការផ្សព្វផ្សាយជូន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
English...
September 2, 2020 Commitment to increase cooperation between Cambodia and North Korea in the field of information in order to bring the relationship and cooperation in the field of information of the two countries closer. During a courtesy call and discussion with HE Khieu Kanharith, Minister of Information, on September 2, at the Ministry of Information, HE (Yun Yun Gon), Ambassador of the Democratic People's Republic of Korea to Cambodia. Thank you to the Ministry of Information of Cambodia for always disseminating factual information from North Korea and hope that this outreach work goes further. He added that in 1994, a memorandum of understanding on cooperation in the field of information between the two countries has already been signed, but it has been a long time. Therefore, the North Korean Information Committee wants to arrange for the re-signing of a new memorandum of understanding to bring all media relations and cooperation between the two countries closer. And what is important is the exchange of views between the leaders and officials of the Ministry of Information of the two countries. In response, HE Khieu Kanharith stated that although the Memorandum of Understanding on Media Cooperation between Cambodia and the Democratic People's Republic of Korea has been around for a long time, the friendship and good cooperation between the two countries as well as the media work Still the same. Regarding the desire to sign a memorandum together again, HE confirmed that it is time to end the disease of Kovid 19. At the same time, the article pictures of beautiful tourist sites as well as North Korean cultural traditions and customs provided to the Ministry of Information will also be published monthly in the Cambodian magazine. It is not only a published magazine, but also published online. At the same time, the DPRK side can send pictures, articles and important statements that are deemed beneficial to the Cambodian people, the Ministry of Information of Cambodia will help publish through the Cambodian news agency AKP.

Post a Comment

0 Comments