កម្ពុជានឹងដាក់ឱ្យអនុវត្តន៍នូវវិធានការអន្តរាគមន៍សមស្រប. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា...

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងកម្ពុជានឹងដាក់ឱ្យអនុវត្តន៍នូវវិធានការអន្តរាគមន៍សមស្របថា កម្ពុជានឹងដាក់ឱ្យអនុវត្តន៍នូវវិធានការអន្តរាគមន៍សមស្រប និង ទាន់ពេលគួបផ្សំនឹងការគិតគូរជាយុទ្ធសាស្រ្តតាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈគោលនយោបាយរូបិយវត្ថុ និង វិធានការកែទម្រង់រចនាសម្ព័ន្ធសំដៅសម្រេចឱ្យបាននូវគោលបំណងជាអាទិភាពចំនួនពីរ គឺ ទី១ ការរក្សាលំនឹងសេដ្ឋកិច្ច

 និង សង្គមដោយបន្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ តាមរយៈការបង្កើនចំណាយលើវិស័យសុខាភិបាល និង កម្មវិធីលើកកម្ពស់សុខភាពសាធារណៈ ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និង ការអនុគ្រោះផ្នែកសារពើពន្ធការផ្តល់ឥណទានអនុគ្រោះ និង ការបង្កើនសន្ទនីយភាពនៅលើទីផ្សារព្រមទាំងការរក្សាលំនឹងជីវភាពប្រជាជន និង ការរក្សាការងារជូនប្រជាពលរដ្ឋតាមរយៈការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីបណ្តុះបណ្តាលជំនាញ និង កម្មវិធីជំនួយសង្គម។ និង ទី២ ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញតាមរយៈការបន្តបង្កើនភាពប្រកួតប្រជែងការបន្តជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបន្តជំរុញការកែទម្រង់រចនាសម្ព័ន្ធ។ ក្នុងសន្ទរកថាគន្លឹះថ្លែងក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និង ឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020) ក្រោមប្រធានបទ-ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត” ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍
ហើយក៏មិនបានឈានដល់ការបិទជាតំបន់  ប្រទេសទាំងមូលនោះទេ។ ជាការពិត ជំងឺកូវីដ-១៩
បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាលមួយចំនួនជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត ស្ថិតក្នុងសភាពការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ ចំនួនជុំ  រួចមកហើយ សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្មសម្រាប់ផ្គត់ផ្គង់ទាំងក្នុង និង ក្រៅប្រទេស ជាពិសេសគឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ វិធានការអន្តរាគមន៍ទាំងនោះរួមមានការអនុគ្រោះពន្ធ និង ការអនុគ្រោះការបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និង ថែទាំសុខភាពការជួយសម្រួលលក្ខខណ្ឌឥណទានការបង្កើនសន្ទនីយភាពនៅលើទីផ្សារ ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសដើម្បីជួយស្តារលទ្ធភាព និង លើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ជូនដល់កម្មករនិយោជិត និង ការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិលដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និង អាជីវកម្ម នៅក្នុងប្រទេស។ នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាល បានដាក់ចេញនូវគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និង គាំទ្រកសិករ ដែលនឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ព្រមទាំងផ្តល់នូវឱកាសការងារបន្ថែមមួយចំនួនដល់ប្រជាជន នៅក្នុងអំឡុងពេលលំបាកនេះ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីផ្តល់ជាជំនួយបណ្តោះអាសន្នបន្ថែម ដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះ ក្នុងគោលដៅរក្សានូវលំនឹងជីវភាពរបស់ពួកគេនៅក្នុងរយៈពេលនៃវិបត្តិនេះ ចំពោះវិស័យអប់រំក្រោយពីបានបិទសាលារៀនមួយរយៈកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវ -យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ-ដែលតម្រូវឱ្យគ្រឹះស្ថានសិក្សាអនុវត្តន៍នូវវិធីសាស្ត្រសិក្សាចម្រុះ គឺការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិករួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀនគួបផ្សំជាមួយនឹងការប្រតិបត្តិហ្មឹងម៉ាត់នូវគោលការណ៍ -រក្សាគម្លាតសង្គម- និង វិធានការ ការពារផេ្សងទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននិង កំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច,ក៏ប៉ុនែ្ត រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ ជាក់សែ្តង យើងបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានាសំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលបណ្ដាវិនិយោគិន និង ធុរជនកំពុងជួបប្រទះក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និង ការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស។  សម្ដេចតេជោក៏បាម្លឹកថា ក្នុងបរិការណ៍នេះក្នុងអំឡុងទស្សនកិច្ចរបស់ ឯកឧត្តម លីយ៉ុង អគ្គនាយកនៃ UNIDO មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០១៧ យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពី កម្មវិធីភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០១៨-២០២៣ ក្នុងគោលបំណងជំរុញការអភិវឌ្ឍឧស្សាហូបនីយកម្មនៅកម្ពុជា ដែលក្នុងកាលៈទេសៈបច្ចុប្បន្ន យើងរំពឹងថា កម្មវិធីភាពជាដៃគូប្រចាំប្រទេសនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ផែនការស្តារសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ថែមទៀត។ លើសពីនេះទៀត ដើម្បីក្តាប់យកឱ្យបានជាអតិបរមានូវកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្មទី៤ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និង រដ្ឋាភិបាលអេឡិចត្រូនិកផងដែរ
English...

On September 05, 2020, Samdech Akka Moha Sena Padei Techo Hun Sen stated that Cambodia will implement appropriate and timely intervention measures combined with strategic considerations through the introduction of public financial policy and monetary policy. And structural reform measures aimed at achieving two priority goals: first, to maintain economic stability;

 And society by continuing to fight Kovid-19 through increased health spending and public health promotion programs; maintaining a balance of business activity through the provision of fiscal incentives, preferential loans and Increase market liquidity as well as stabilize people's livelihoods and keep jobs for the people through the implementation of cash, labor, skills training programs and social assistance programs. And secondly, the promotion of economic growth through continuous increase. Competing, continuing to promote economic diversification and continuing to push for structural reforms. Keynote Speech at the Global Manufacturing and Industrial Summit 2020 (GMIS 2020) on "Restoring Prosperity in the World After the Epidemic" on September 5, 2020 Techo Hun Sen stated that for Cambodia, the Royal Government has effectively managed the situation of Kovid-19, so far Cambodia has not been infected as a community.

Nor did it reach regional or national closures. In fact, Kovid-19 disease

Has brought some serious challenges, especially in the textile, tourism, aviation and service sectors. In this situation, the Royal Government of Cambodia has already set out five rounds of measures to help maintain the balance of production and business for both domestic and foreign supply, especially to ensure the stability of the lives of people who are severely affected. . These interventions include tax incentives and concessions, payment of insurance premiums, occupational risk and health insurance, facilitating credit conditions, increasing market liquidity, providing subsidies to garment and tourism workers, and setting up financing programs. In particular, to help rehabilitate and promote the business of small and medium enterprises, organize skills training for workers and prepare financing projects for working capital to meet the needs of factories, enterprises and businesses in the country. In the field of social affairs, the Royal Government has launched a cash flow project for rural infrastructure development and support for farmers, which will help promote better community infrastructure and provide some additional employment opportunities for the people during this difficult time. In addition, the Royal Government has launched a cash subsidy program to provide additional temporary assistance to the poor and vulnerable in order to maintain their livelihood during the crisis. For the education sector, after the closure of schools for a while, the Royal Government has introduced a strategy for the reopening of educational institutions - which requires educational institutions to implement a mixed learning approach: distance learning through electronic systems along with Classroom learning, combined with the strict implementation of the principles of "keeping the social gap" and other preventive measures as determined by the Ministry of Health. The Prime Minister emphasized that although the Kovid-19 epidemic has been causing many difficulties to the social and economic life, the Royal Government of Cambodia has not slowed down the pace of reform work in all its fields. In fact, we have launched a series of sharp reform measures to address the key challenges facing investors and businesses in order to increase Cambodia's competitiveness by creating a favorable environment and creating a favorable business environment. And investment in the country. He also noted that during this visit, during the visit of HE Ly Yong, Director General of UNIDO to the Kingdom of Cambodia in 2017, we signed the Joint Declaration on the Country Partnership Program 2018-2023 in order to promote Developing industrialization in Cambodia, in the current circumstances, we expect that this national partnership program will also play an important role in supporting the economic recovery plan after the Kovid-19 crisis. In addition, to maximize the potential of the Fourth Industrial Revolution, the Royal Government of Cambodia has also begun to develop a digital economy and e-government policy framework.

Post a Comment

0 Comments