ភ្ញៀវទេសចរណ៍ ១៤០០នាក់ ដែលបានជាប់នៅលើកោះ ក្នុងខេត្តព្រះសីហនុ ពេលនេះបានមកដល់កន្លែងមានសុវត្ថិភាពហើយ!

ថ្ងៃចេញផ្សាយ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០:
បើយោងទៅតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ 
បានអោយដឹងថា> ភ្ញៀវទេសចរណ៍ចំនួន ១៣៩១នាក់ ដែលជាប់នៅលើកោះផ្សេងៗក្នុងខេត្តព្រះសីហនុ ពេលនេះបានមកដល់កន្លែងមានសុវត្ថិភាពហើយ! ដែលចាប់ផ្តើមតាំងពីម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបិទបញ្ចប់ហើយ នៅម៉ោង៣:៣០នាទីរសៀល ថ្ងៃដដែលនោះ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា> ភ្ញៀវទេសចរដែលជាប់គាំងនៅលើកោះ កោះរ៉ុង កោះរ៉ុងសន្លឹម និង កោះសង្សារ អស់រយៈពេល ២យប់ ៣ថ្ងៃ ចំនួនសរុប ១៣៩១នាក់ បានត្រឡប់មកដល់ទីកន្លែងដែលមានសុវត្ថិភាពទាំងអស់គ្នាវិញហើយ។ បើយោងតាមរបាយការណ៍ដដែល អាជ្ញាធរបានប្រើប្រាស់កាណូតល្បឿនលឿន ចំនួន១៨គ្រឿង ដើម្បីដឹកអ្នកទេសចរណ៍ដែលជាប់គាំងនៅលើកោះទាំងអស់សរុបចំនួន ២៦ជើង។ ឥទ្ធិពលព្យុះទី១១ ឈ្មោះនូល បានបណ្ដាលឲ្យមានខ្យល់កន្ទ្រាក់ និងភ្លៀងផ្គរខ្លាំង ដូច្នេះដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ អាជ្ញាធរខេត្តបានផ្អាកការចេញចូល ដែលជាហេតុធ្វើឲ្យមនុស្សជិត១៤០០នាក់ត្រូវជាប់នៅលើកោះដូច្នេះ។ ភ្ញៀវទេសចរដែលជាប់នៅលើកោះសរុប១៣៩១នាក់ ស្រី៥៩៥នាក់ និង ក្មេងអាយុក្រោមអាយុ១៥ឆ្នាំ ចំនួន១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៣៧៣នាក់។ សូមអរគុណ!
English...
Release Date: September 20, 2020: According to the report of Preah Sihanouk Provincial Administration, 1391 tourists stranded on various islands in Preah Sihanouk Province have now arrived at a safe place. And! Starting at 10 a.m. on September 20, 2020, it closes at 3:30 p.m. According to the report of Preah Sihanouk Provincial Administration, a total of 1,391 tourists stranded on Koh Rong, Koh Rong Samloem and Koh Song Saa for 2 nights and 3 days have returned to safety. And. According to the report, authorities used 18 speedboats to transport a total of 26 stranded tourists on the island. The effects of the 11th typhoon, Nol, caused strong winds and thunderstorms, so for the safety of tourists, provincial authorities suspended entry and exit, leaving nearly 1,400 people stranded on the island. A total of 1,391 tourists were stranded on the island, including 595 women and 109 children under the age of 15, including 373 foreigners. Thank you!

Post a Comment

0 Comments