កូនក្រពើចំនួន ១៥ក្បាល ដែលទើបតែញាស់ ត្រូវបានគេរកឃើញនៅក្នុងបឹង ស្រុកស្រែអំបិល ខេត្តកោះកុង-Fifteen hatched crocodiles found in lake, Sre Ambel district, Koh Kong province

ថ្ងៃចេញផ្សាយ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០:
កូនក្រពើត្រីចំនួន ១៥ក្បាល ដែលត្រូវបានរកឃើញដោយក្រុមការងារ​ជំនាញ​របស់​អង្គការ (WCS) និងប្រជាសហគមន៍ បន្ទាប់ពីពួកគាត់ដើរល្បាតជាប់ជាប្រចាំក្នុងព្រៃអភិរក្ស ហើយក៏បានប្រទះ​ឃើញកូនសត្វក្រពើដ៍កម្រទាំងនោះ នៅក្នុងបឹងធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើយោយទៅតាមការបញ្ជាក់ពី លោក (សោម  ស៊ីថា) ដែលជាមន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានប្រាប់ទៅវិទ្យុជាតិ​កម្ពុជា។ លោកបានបន្ថែមទៀតថា>  ក្រុមការងារបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីបង្កើនកិច្ចការ ការពារអភិរក្សទៅលើសត្វក្រពើ​ត្រីទំាងនោះ ដោយសង្កេតតាមដានជាប្រចាំដើម្បីធានាទៅលើការរស់នៅរបស់ពួកវាអោយមានសុវត្ថិភាព ពីព្រោះតែសត្វ​ប្រភេទនេះជា​សត្វដែលកម្រមាន ហើយដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ (IUCN) ហើយក៏ជាប្រភេទសត្វដែល​ជិតផុតពូជនៅ​លើពិភព​លោកផងដែរ។ លោកបានបញ្ជាក់ទៀតថា>  វេលានោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិឃុំ ហើយការសហការដ៍ល្អមួយនេះក៏កាន់តែប្រសើរ​ឡើងនៅក្នុងការងារអភិរក្សសតើវប្រភេទដ៍កម្រនោះផងដែរ។ ហើយយើងសង្ឃឹមថាការដែលសហការគ្នាដ៍ល្អនេះ និងនៅតែបន្តទៅថ្ងៃអនាគត់ ហើយសត្វប្រភេទ​ដ៍កម្រនេះ និងមានការកើនឡើងជាប្រចាំផងដែរ។ សូមអរគុណ!
English...
Release Date: September 22, 2020: Fifteen baby crocodiles found by the WCS team and the community after patrolling the forest. The rare baby crocodiles were also found in a natural lake in Sre Ambel district, Koh Kong province. This was confirmed by Mr. (Som Sitha), a technical officer of the Cambodian Wildlife Conservation Association, told the National Radio of Cambodia. He added that the team has been working with local authorities to increase conservation work on the crocodiles by monitoring them regularly to ensure their safety. It is a rare animal that is on the IUCN Red List and is also an endangered species in the world. He added that at that time, there was also the participation of local authorities, villages, communes, and this good cooperation is also better in the work of conservation of this rare species. And we hope that this good collaboration will continue into the future and that this rare species will continue to grow. Thank you!

Post a Comment

0 Comments