ថ្ងៃចេញផ្សាយ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០: នៅវេលាម៉ោងប្រហែលជា ២រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកចូលទៅក្នុងក្រសួងរៀបចំដែនដី ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ច រារាំងមិនឱ្យចូលនោះឡើយ។ កម្លាំងសមត្ថកិច្ច បានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អង្គុយនៅត្រឹមបរិវេណនៃទីតាំងតវ៉ាតែប៉ុណ្ណោះ និយាយរួមគឺមិនឱ្យពួកគាត់ចរយាត្រា ឬ ដង្ហែក្បួននោះទេ។ លោក (ឈឹម សាផាន) ដែលជាតំណាងអោយបងប្អូនប្រជាពលរដ្ឋ៧៤៣គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន (កោះកុងស៊ូហ្គេ័រ) និង (កោះកុងផ្លេនថេសិនអិនដាស់ស្ទ្រី ខមផេនី) របស់លោក (លី យ៉ុងផាត់) បានអោយដឹងថា> ការទាមទារជួបលោក (ជា សុផារ៉ា) គឺដើម្បីចង់ដឹងថាតើក្រសួងពាក់ព័ន្ធមួយណានឹងជួយដោះស្រោយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំមកហើយ។
បើយោងទៅតាមប្រសាសន៍ លោក (ឈឹម សាផាន) សហគមន៍ចំនួន ៧៤៣គ្រួសារ បានដាក់ញ្ញាតិ្តទៅព្រទ្ធឹសភា រដ្ឋសភា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង ក្រសួងពាក់ព័ន្ធ ផ្សេងទៀតជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយណាមួយសម្រាប់ពួកគាត់នោះទេ។ លោក (ឈឹម សាផាន) បាននិយាយថា> ខ្ញុំមកថ្ងៃនេះ គឺដើម្បីទាមទារជួបលោក (ជា សុផារ៉ា) ក្នុងគោលបំណងតែមួយ គឺខ្ញុំចង់ដឹងថា តើឱ្យក្រសួងពាក់ព័ន្ធមួយណាដោះស្រាយបញ្ហាដីធ្លីនេះឱ្យពួកខ្ញុំ? នៅពេលណា? ថ្ងៃណា? ហើយតើអ្នកណាមួយជាអ្នកដោះស្រាយ? អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក (សេង ឡូត) បានបញ្ជាក់អោយដឹងយ៉ាងច្បាស់ថា> បញ្ហាតវ៉ារបស់ពួកគាត់នេះ ខាងក្រសួងគ្មានដំណោះស្រាយនោះទេ ទោះបីជាពួកគាត់នៅតែបន្តរងចាំជួបរដ្ឋមន្ត្រីក៏ដោយ។ លើសពីនោះទៅទៀតគឺ លោក (សេង ឡូត) បានអះអាងបន្ថែមទៀតថា> ការតវ៉ាទាមទាររបស់លោកតំណាងប្រជាពលរដ្ឋទាំងនោះ គឺជារឿងដែលមិនត្រឹមត្រូវទៅនោះឡើយ។ លោក សង្កត់ធ្ងន់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។ អ្នកនាំពាក្យរូបនោះ បានបន្ថែមទៀតថា> ក្រសួងនឹងចេញលិខិតដោះស្រាយបំភ្លឺជុំវិញករណីទាមទាររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកពីខេត្តទាំង៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។ តែទោះជាយ៉ាងណា អ្នកស្រី(ដេត ហ៊ួ) ដែលជាតំណាងអោយសហគមន៍ទាំង ១៩៧គ្រួសារ បានអះអាងយ៉ាងច្បាស់ថា> បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន (ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប) ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ថាបើមិនបានជួបលោក (ជា សុផារ៉ា) ដើម្បីដោះស្រាយបញ្ហាដីធ្លីទេ បងប្អូនដែលនៅក្នុងសហគមន៍ទាំង ១៩៧គ្រួសារនេះ គឺមិនត្រឡប់ទៅវិញឡើយ។ ពួកគាត់និយាយថា> យើងនិងនៅទីនេះរង់ចាំរហូតដល់មានដំណោះស្រោយណាមួយសម្រាប់ពួកយើង ពីព្រោះពួកយើងទៅមកច្រើនលើកច្រើនសារមកហើយ តែមិនដែលមានសដំណោះស្រោយណាមួយនោះទេ»។ នេះជាប្រសាសន៍របស់អ្នកស្រី (ដេត ហ៊ួ)។ ប្រជាពលរដ្ឋប្រមាណជា ៤០០នាក់ ដែលជាតំណាងអោយបងប្អូនប្រជាពលរដ្ឋចំនួន ១,៩៩៦គ្រួសារ មកពីខេត្ត កោះកុង, កំពង់ស្ពឺ, ត្បូងឃ្មុំ, និង ខេត្តស្វាយរៀង ដែលបាននាំគ្នាមកតវ៉ានៅមុខក្រសួងដែនដី ដើម្បីទាមទារឱ្យមានដំណោះស្រាយមួយលើបញ្ហាដីធ្លីពួកគាត់ដែលបានអូសបន្លាយពេលអស់ជាង ១០ឆ្នាំហើយ។ សូមអរគុណ!
English...
Release Date: September 21, 2020: At around 2 pm on September 21, 2020, many people rushed into the Ministry of Planning. Territory, but was prevented from entering by law enforcement forces. Police in riot gear stormed a rally on Friday, removing hundreds of protesters by truck. Mr. (Chhim Saphan), who represents 743 families in land dispute with (Koh Kong Sugar) and (Koh Kong Plantation N.) Mr. (Yong Yong Phat) said that the demand to meet Mr. (Chea Sophara) is to find out if the relevant ministries Which will help resolve their land dispute, which has dragged on for more than 10 years. According to Mr. (Chhim Saphan), 743 families have repeatedly petitioned the Senate, the National Assembly, the Ministry of Environment, the Ministry of Agriculture and other relevant ministries. And yet there is no solution for them. Mr. (Chhim Saphan) said, "I came today to demand to meet Mr. (Chea Sophara) for the sole purpose of wanting to know if the relevant ministries Which one solves this land issue for us? When? What day? And who is the solver? Ministry of Land Management spokesman (Seng Lot) made it clear that the Ministry has no solution to their protest, even though they are still there. But continue to wait to meet the Minister. Moreover, Mr. (Seng Lot) further claimed that the protests of the people's representatives are not right. He stressed that all these people have no clear basis. The spokesman added that the Ministry will issue a letter clarifying the case of all the people from the four provinces. September 21, 2020. However, Ms. (Det Hou), who represents the 197 families in the community, made it clear that all the people who have land disputes with the company (Heng Huy Ekri Calcour Group), located in Sre Ambel district, Koh Kong province, said that if they did not meet Mr. (Chea Sophara) to solve the land issue, the people in These 197 families are not returning. They said, "We will stay here until there is a solution for us, because we have been here many times, but never There is no solution. ” This is what she (Det Hou) said. About 400 people, representing 1,996 families from Koh Kong, Kampong Speu, Tbong Khmum, and Svay Rieng provinces, protested in front of The Ministry of Land Management to demand a solution to their land issue, which has been going on for more than 10 years. Thank you!
0 Comments
Thanks For Supported!