រឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបញ្ច្រាស់ទិសពីការណែនាំសម្តេចតេជោ(ហ៊ុន សែន) បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ(អិលអូឌី-LOD)៤នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួន

ថ្ងៃចេញផ្សាយ 
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០: បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ (អិលអូឌី-LOD) ៤នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ដោយសារតែចុះអនុវត្តបញ្ច្រាស់ទិសពីការណែនាំសម្តេចតេជោ (ហ៊ុន សែន) ហាមមិនអោយរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអំឡុងពេលដែលលំបាក និងរងនៅការខ្វះខាតដោយសារតែជឺងឺCovid-19។​ សម្តេចតេជោ (ហ៊ុន សែន) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសំណូមពរអោយក្រុមហ៊ុនអចលនទ្រព្យទូទាំងប្រទេស មេត្តាយោគយល់ និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងនៅការខ្វះខាត់ និងកំពុងតែលំបាកអំឡុងពេល ការរីករាលដាលជំងឺCovid-19នេះ និងហាមមិនអោយរឹបអូសទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ។ ប៉ុន្តែ ក្រុមហ៊ុនអចលនទ្រព្យ (អិលអូឌី-LOD) បានអោយបុគ្គលិករបស់ខ្លួនចំនួន ៤នាក់ សម្រុកចូលទៅផ្ទះមេភូមិ ហើយកាត់សោច្រវ៉ាក់ដើម្បីរឹបអូសម៉ូតូ១គ្រឿងពីកូនបំណុល ដោយមិនមានការអនុញ្ញាតពីសាលាដំបូងខេត្តកំពុងឆ្នាំង ដោយសារតែកូនបំណុលខកខានការបង់កាប្រាក់ចំនួនបីខែ។ ហេតុការនេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិ កំពុងបាស្រូវខាងត្បូង ឃុំជល់សារ ស្រុកជល់គិរី ខេត្តកំពុងឆ្នាំង។ ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនពីបទ បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃដោយចេតនា និងត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ តកំពុងឆ្នាំង និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់។ សូមអរគុណ!
English...
Release Date: September 30, 2020: Four Employees of Real Estate Company (LOD-LOD) were arrested for violating the direction of Samdech Techo (Hun Sen) to ban the confiscation of people's property. The Prime Minister of the Kingdom of Cambodia, Samdech Techo (Hun Sen), requested real estate companies throughout the country to understand and exempt the people who are suffering from Covid-19. Deficiencies and hardships during the Covid-19 outbreak will prevent the confiscation of property. However, the Real Estate Company (LOD) ordered four of its employees to break into the village chief's house and lock the chain to seize a motorcycle from the debtor without the permission of the Kampong Chhnang Provincial Court due to the debtor's failure. Three-month payment. This incident happened on September 29, 2020 in Kampong Basrov South village, Choul Sar commune, Choul Kiri district, Kampong Chhnang province. The four suspects were arrested for intentionally destroying the property of others and sent to the Kampong Chhnang Provincial Gendarmerie Headquarters to build a case according to legal procedures. Thank you!

Post a Comment

0 Comments