គ្រោះ​ទឹក​ជំនន់​កំពុងតែមានការកើនឡើងយ៉ាងគួរអោយខ្លាចនៅក្នុង ខេត្ត​ពោធិ៍សាត់ និង​ខេត្តបាត់ដំបង- Heavy Floods on the rise in Pursat and Battambang

ថ្ងៃចេញផ្សាយ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០:
ខេត្ត
ពោធិ៍សាត់ និង​ខេត្តបាត់ដំបង កំពុងតែរងគ្រោះ​យ៉ាងខ្លាំងដោយសារតែគ្រោះទឹក​ជំនន់​លិច និងកំពុងតែមានការកើនឡើងយ៉ាងខ្លាំងផងដែរនៅក្នុងស្រុកមួយចំនួន ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង។ រដ្ឋបាលខេត្តពោធិ៍សាត់បានជូនដំណឹងក៏ដូចជាដាស់តឿនដល់ប្រជាពលរដ្ឋ មេត្តាជ្រាបថា នៅថ្ងៃទី០៨ ទី០៩ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកស្ទឹងពោធិ៍សាត់បានកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន (កម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់ ៥,៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ) ហើយបានបង្កឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួននៅក្នុងខេត្តពោធិ៍សាត់។ ទន្ទឹមនឹងនោះ អាជ្ញាធរពាក់ព័ន្ធ កំពុងសហការជាមួយ មន្ទីរសាធារណការដឹកជញ្ជូនខេត្តពោធិ៍សាត់ ចុះជួយធ្វើអន្តរាគមន៍ និងទប់ស្កាត់ទឹកជំនន់ដោយសារមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ។ និងតាមដងផ្លូវជាមួយចំនួនក៏មានកងកម្លាំងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ តាំងពីពេលកេីតហេតុ រហូតមកទល់ពេលនេះផងដែរ។ មន្ត្រីជំនាញបានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរនៅតាមតំបន់មួយចំនួនដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដើម្បីជៀសវាងនៅការរងគ្រោះថ្នាក់ផ្សេងៗដែលយើងមិនអាចដឹងមុន។ សូមអរគុណ!
English...
Release Date: October 09, 2020: Pursat and Battambang Provinces Are Extremely Affected by Floods and Are Increasingly in Some Districts In Pursat and Battambang provinces. Pursat Provincial Administration informed and warned the people that on October 08, 09, 2020, the water level of Pursat River has risen to a level that needs to be declared an emergency (water level of Pursat City is 5.45 meters high). 5.00 meters of water) and flooded National Road 55 and some areas in Pursat province. Meanwhile, the relevant authorities are cooperating with the Pursat Provincial Department of Public Works and Transport to intervene and prevent floods due to heavy rains these days. And on the streets with a number of police forces to intervene from the time of the incident until now. Officials have called on residents to be extra careful and suspend travel in some of the flood-affected areas to avoid any unforeseen accidents. Thank you!

Post a Comment

0 Comments