ក្រុមគ្រួសារ (ឧកញ៉ា ឡេង ណាវ៉ាត្រា - Leng Navatra) បានចុះចែកអំណោយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ

ថ្ងៃចេញផ្សាយ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០:
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្រុមគ្រួសារ (ឡេង ណាវ៉ាត្រា - Leng Navatra)&(Galaxy Navatra) មានដូចជា> លោក ឧកញ៉ា(ឡេង ណាវ៉ាត្រា) លោក(យឹម តាស្រង់) លោក(ខេម) លោក(ព្រាប សុវត្ថិ) កញ្ញា(តន់ ចន្ទសីម៉ា) និង(អ៊ុក សុវណ្ណារី) រួមជាមួយនឹងក្រុមការងារ បានចុះចែកអំណោយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ និងកំពុងតែរងការខ្វះខាតយ៉ាងខ្លាំងនៅក្នុងខេត្ត បន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី (គន់ គីម) និងអភិបាលខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងនោះមាន អង្ករ ៥០តោន និងស្បៀងអាហាមួយចំនួនផ្សេងទៀត។ លើសពីនោះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាស៍បន្ថែមទៀតថា> ពេលដែលខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់ ដូចឆ្នេះ យើងមានសេចក្តីសុខណាស់ នៅពេលដែលយើងបានជួយ ក៏ដូចជាចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងប៉ុន្មានទេ ១០-២០-៣០ឆ្នាំទៀត យើងមិនដឹងថាយ៉ាងណានោះទេ ចឹងហើយទាន់យើងមានឱកាសអាចជួយគ្នាបាន យើងគួរតែជួយ ព្រោះពួកគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់រស់នៅមានសេចក្តីសុខ ចឹងយើងគួរតែចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថាវាមិនចម្លែកសម្រាប់ខ្ញុំទេ។ ការចែករំលែក និងចេះជួយគ្នានៅគ្រាខ្វះខាត គឺជារឿងដែលល្អបំផុតនៅក្នុងសង្គមជាតិ។ សូមអរគុណ! English...
Release Date: October 21, 2020: On October 19, 2020, the families (Leng Navatra) & (Galaxy Navatra) are as follows:> Duke (Leng Navatra) Mr. (Yim Tasrong) Mr. (Khem), Mr. (Preap Sovath), Ms. (Ton Chanseyma) and (Ouk Sovannary) together with the team distributed gifts to the people who are suffering from floods and are in dire need. In Banteay Meanchey, there was also participation from His Excellency Senior Minister (Kun Kim) and the Governor of Banteay Meanchey. That includes 50 tons of rice and some other food. In addition, Mr. Leng Navatra added, "When I see our Cambodian people suffering, I always grieve with them, so we are very happy when we help as well as share. To him, because we think that our lives are not long, 10-20-30 years more, we do not know how, so we have the opportunity to help each other, we should help because they also want to live comfortably Also want to live happily, we should share some to him. I think it is not strange for me. Sharing and helping each other in times of need is the best thing in society. Thank you!
Galaxy Navatraបានចុះចែកអំណោយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ

Post a Comment

0 Comments