ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទាំងអស់គ្នាណា...Let's go to register and check the voter list together!...

ថ្ងៃចេញផ្សាយ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០:
ប្រជាពលរដ្ឋទាំងអស់
ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ រៀងៗខ្លួន។ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម (អ៊ុន ចាន់ដា) អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ដែលខ្លួនរស់នៅ
ឯកឧត្តមអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា> ការទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត គឺពិតជាសំខាន់ណាស់ ពីព្រោះនៅក្នុងសង្គមប្រកាន់លិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាម្ចាស់សិទ្ធិអំណាច ដែលជាអ្នកដែលអាចបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្តរបស់ខ្លួន និងតាមឆន្ទៈរាងៗខ្លួន តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានផងដែល។ ដូចឆ្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុ១៨ឆ្នាំ ដែលមានសិទ្ធចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា និងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតរួចមកហើយ សូមទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ដែលខ្លួនរស់នៅផងដែរ។ សូមអរគុណ!
English...
Release Date: October 3, 2020: All citizens of all ages should go to register to vote and check the voter list at the voter registration office in their respective commune / sangkat. On October 3, 2020, His Excellency (Un Chanda), Governor of Kampong Cham Province, called on all people of all ages in the province to register to vote and those who have already registered to vote. Voter registration at the voter registration office in the commune where he / she lives in. His Excellency the Governor of Kampong Cham Province said that it is very important to check the voter list and register to vote because in a democratic society, the people are the owners of the country and the authorities who can elect their leaders. According to their own preferences and their own will through the election of national and local representatives as well. Therefore, all citizens over the age of 18 who are eligible to register to vote, please go and register to vote, and all citizens who have already registered to vote, please check the voter list at the voter registration office. According to the commune where they live in. Thank you!

Post a Comment

0 Comments