កន្លែងទេសចរណ៍មួយ នៅក្នុងខេត្តសៀមរាប កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង-A tourist attraction in Siem Reap is becoming very attractive

ថ្ងៃចេញផ្សាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០:
 តោះទៅលេងខេត្តសៀមរាប! 
ទំនប់ម្កាក់ស្រុកជីក្រែងខេត្តសៀមរាប បានក្លាយជាកន្លែងទេសចរណ៍​មួយដ៏​ទាក់​​ទាញ ដែលមានប្រជាពលរដ្ឋទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ។
ទំនប់ម្កាក់ស្រុកជីក្រែងខេត្តសៀមរាប គឺជាប្រព័ន្ធស្រោចស្រពយ៉ាងសំខាន់បំរើដល់ការងារបង្កបង្កើនផលបស់ប្រជាពលរដ្ឋ ហើយទំនប់នេះក៏បានបង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាត និងក្លាយជារមណីយដ្ឋានទេសចរណ៍មួយ ដែលកំពុងពេញនិយមយ៉ាងខ្លាំង ដែលបានទាក់ទាញចិត្តភ្ញៀវទេសចរណ៍ឱ្យទៅងូតទឹកកម្សាន្តទីនោះជាប្រចាំ។ ប្រធានក្រុមប្រឹក្សាឃុំគោកធ្លកលើ ស្រុកជីក្រែងបានឱ្យដឹងថា ទំនប់ម្កាក់ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប គឺកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ពីសំណៈភ្ញៀវទេសចរណ៍ជាតិ និងទៅកម្សាន្តមិនចេះដាច់ ដោយសារទីនោះមានកញ្ចុះបណ្តែតលើទឹក និងតាមដងផ្លូវផងដែរ។ ភ្ញៀវទាំងអស់អាចមកសម្រាកលំហែ រឺក៏ថតរូបសែលហ្វ៊ី គយគន់ទេសភាពទំនប់ និងតាមដានពីសកម្មភាពនេសាទដ៏មមាញឹក ខាងក្រោមផ្ទៃខ្សែទឹក ជាពិសេសភ្ញៀវទេសចរណ៍អាចហែលទឹកលេងកម្សាន្តជាលក្ខណៈគ្រួសារដោយគ្មានក្តីបារម្ភ និងយ៉ាងសប្បាយរីករាយផងដែរ។ រូបលោកក៏បានបន្ថែមទៀតថា> ទីនោះក៏មានលក់ជូននូវម្ហូបអាហារជាច្រើនមុខក្នុងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ផងដែរ។ 
សូមអរគុណ!
English...
Release Date: October 13, 2020: Mkak Dam, Chi Kreng District, Siem Reap Province has become an attractive tourist destination that people visited every day. Mkak Dam, Chi Kreng District, Siem Reap Province, is an important irrigation system that serves the crops of the people, and this dam has also created a beautiful scenery and become a very popular tourist resort that attracts tourists to Go take a shower there regularly. Chairman of Kork Thlok Leu Commune Council, Chi Kreng District, said that the Makak Dam, which is about 70 km from Siem Reap, is very attractive to national tourists and tourists because of its small size. Floating on the water and on the streets as well. All guests can come to relax or take selfies, explore the dam and watch the busy fishing activities below the water, especially tourists can swim as a family without worries and have fun. He also added that there is also a variety of food for sale at reasonable prices to meet the needs of tourists. Thank you!

Post a Comment

0 Comments