Home ព័ត៌មានអន្ដរជាតិ (លោក ចូ បៃឌិន) ប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក បាននិយាយថា>... (Joe Biden) The new President of the United States said ...
(លោក ចូ បៃឌិន) ប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក បាននិយាយថា>... (Joe Biden) The new President of the United States said ...
Wednesday, November 25, 2020
ថ្ងៃចេញផ្សាយ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ៈ (លោក ចូ បៃឌិន) ប្រធានាធិបតីថ្មី នៃ សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក នឹងត្រៀមខ្លួនដឹកនាំម្ដងទៀតលើឆាកអន្តរជាតិ ដោយទាត់ចោលគោលនយោបាយ (America First) របស់ប្រធានាធិបតីជិតផុតអាណត្តិ ( លោក ដូណាល់ ត្រាំ)។ អាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ក្នុងពេល៤ឆ្នាំ បានបង្កភាពល្អក់កករជាមួយសម្ព័ន្ធមិត្តជាច្រើនក្នុងតំបន់អឺរ៉ុប និងប្រទេសផ្សេងទៀតក្នុងពិភពលោក ជាមួយការដាក់សម្ពាធលើសមាជិកអង្គការណាតូពាក់ព័ន្ធថ្លៃចំណាយការពារជាតិ និងការដំឡើងពន្ធជាដើម។ លោក ត្រាំ ក៏បានបោះបង់ចោលកិច្ចព្រមព្រៀងអន្តរជាតិជាច្រើនចាប់ពីអាកាសធាតុ ពាណិជ្ជកម្ម អាវុធនុយក្លេអ៊ែរ និងសុខភាពសាធារណៈ ហើយបង្កើនភាពស្អិតល្មួតជាមួយមេដឹកនាំផ្ដាច់ការ ដែលផ្ទុយនឹងគុណតម្លៃលោកខាងលិច។ គោលនយោបាយការបរទេសក្រោមរដ្ឋបាលលោក បៃឌិន ទំនងជាឲ្យតម្លៃខ្ពស់លើគោលនយោបាយពហុភាគីនិយម ដែលមានគោលដៅផ្សះផ្សាទំនាក់ទំនងក្រុងវ៉ាស៊ីនតោនជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដូចជាដើរលើមាគ៌ាថ្មីលើបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះគឺស្តែងចេញពីការតែងតាំងលោក ចន ឃែរី អតីតរដ្ឋមន្ត្រីការបរទេស និងជាតួអង្គចម្បងមួយក្នុងការចចារបង្កើតកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ធ្វើជាប្រេសិតប្រធានាធិបតីពិសេសទទួលបន្ទុកកិច្ចការអាកាសធាតុ។ សូមអរគុណ!
English...
November 25, 2020 - The new President of the United States, Joe Biden, says the United States will be ready to lead the international arena again by kicking the politics of (America First) The outgoing President (Donald Trump). Thank you!
0 Comments
Thanks For Supported!