ចាត់វិធានការជាបន្ទាន់! ក្រសួងសុខាភិបាលបានចាត់វិធានការព្រមានការចំពោះមន្ទីពេទ្យព្យាបាលជំងឺឯកជនមួយចំនួនដែល...

ថ្ងែចេញផ្សាយ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០:
ចាត់វិធានការជាបន្ទាន់! ក្រសួងសុខាភិបាលបានចាត់វិធានការព្រមានការចំពោះមន្ទីពេទ្យព្យាបាលជំងឺឯកជនមួយចំនួន ដែលចេញវេជ្ជបញ្ជាសរសេរដោយដៃ នឹងត្រូវផាកពិន័យចំនួន៥លានរៀល ឬដកហូតអាជ្ញាបណ្ណ ឬបិទកន្លែងព្យាបាលមិនឱ្យព្យាបាលអ្នកជំងឺបន្តទៀតឡើយ។ ក្រសួងសុខាភិបាល ធ្លាប់បានធ្វើការណែនាំចំពោះមន្ទីពេទ្យព្យាបាលជំងឺឯកជនមួយចំនួនកន្លងទៅ ដោយតម្រូវអោយកន្លែងព្យាបាលជំងឺឯកជន ត្រូវចេញវេជ្ជបញ្ជា តាមកុំព្យូទ័រ។ ប៉ុន្តែ បើយោងទៅតាមការសង្កេតរបស់ក្រសួងសុខាភិបាល បានរកឃើញថា> កន្លែងព្យាបាលជំងឺមួយចំនួនតូច នៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ហើយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ក្រវិចក្រវាម អានមិនរួច មើលមិនយល់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រឡើយ! ដូចឆ្នេះ ក្រសួងសុខាភិបាលបានចាត់វិធានការក្ដៅថា> ត្រូវព្រមានការចំពោះមន្ទីពេទ្យព្យាបាលជំងឺឯកជនមួយចំនួន ដែលចេញវេជ្ជបញ្ជាសរសេរដោយដៃ នឹងត្រូវផាកពិន័យចំនួន៥លានរៀល ឬដកហូតអាជ្ញាបណ្ណ ឬបិទកន្លែងព្យាបាលមិនឱ្យព្យាបាលអ្នកជំងឺបន្តទៀតឡើយ។ សូមអានលិខិតណែនាំរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ។ សូមអរគុណ!

Post a Comment

0 Comments