កម្មការិនីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា> ក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកខ្ញុំមិនទៀងទាត់នោះទេ គឺស្រេចតែចិត្តគាត់ចង់បើកឲ្យ ដោយមិនដែលខ្វល់អំពីទុកលំបាករបស់ពួកខ្ញុំសោះ បែបនេះហើយទើបធ្វើអោយពួកខ្ញុំធ្វើការតវ៉ា ហើយពួកខ្ញុំគ្រាន់តែចង់ទាមទារឲ្យបើកប្រាក់ឈ្នួលឲ្យបានទៀងទាត់ និងសុំឲ្យបើកប្រាក់អតីតភាពផងដែរ។ បងប្អូនកម្មករ កម្មការិនី បានបន្ថែមថា កន្លងមកពួកគាត់ធ្លាប់បានដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងពាក់ពាន់ដែរ ប៉ុន្តែមិនមានប្រសិទ្ធភាពសោះ ហើយរយៈពេលជាងមួយឆ្នាំមកនេះ ពួកគាត់បានធ្វើការតវ៉ាប្រមាណ៥ដងហើយ ដោយតែបញ្ហាបើកប្រាក់យឺតយ៉ាវនេះ។
បន្ទាប់ពីមានការបិទផ្លូវ អាជ្ញាធរខណ្ឌ បានចុះសម្របសម្រួល ហើយក៏បានស្នើឲ្យតំណាងកម្មករ១០នាក់ ជាមួយភាគីរោងចក្រ ក្រសួងការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំ ដើម្បីរកដំណោះស្រាយជូនពួកគាត់។ សូមអរគុណ!
បន្ទាប់ពីមានការបិទផ្លូវ អាជ្ញាធរខណ្ឌ បានចុះសម្របសម្រួល ហើយក៏បានស្នើឲ្យតំណាងកម្មករ១០នាក់ ជាមួយភាគីរោងចក្រ ក្រសួងការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំ ដើម្បីរកដំណោះស្រាយជូនពួកគាត់។ សូមអរគុណ!
0 Comments
Thanks For Supported!