អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានដកឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ដោយមូលហេតុ...
Tuesday, February 16, 2021
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ (ហ៊ុន សែន) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចុះហត្ថលេខាលើអនុក្រឹត្យដកឋានន្តរស័ក្តិ លោក (គឹម ពន្លត) ដែលជាអធិការនគរបាលនៃស្រុកកំរៀង ខេត្តបាត់ដំបង និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់ ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជា។ ចំពោះករណីនេះផងដែរ សម្តេចក្រឡាហោម (ស ខេង) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ថា ករណីលោក (គឹម ពន្លត) គឺជាគំរូសម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីជៀសវាងនៅការបង្កើតកុំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុដែលបង្កឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកហូតឋានន្តរស័ក្ត និងបណ្ដេញចេញ។ ការលើកឡើងរបស់សម្ដេចក្រឡាហោម (ស ខេង) នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាល ខេត្ត នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងទីស្តីការក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងករណីនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការ និងអនុវត្តន៍តាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសបុគ្គលរូបនេះ ដាក់ពន្ធនាគារឱ្យខាងតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយដែលប្រព្រឹត្តបែបនេះទៀត។ សូមអរគុណ!
0 Comments
Thanks For Supported!