តារាកំប្លែងដ៏ល្បីប្រចាំប្រទេសថៃមួយរូប បានស្លាប់បាត់បងជីវិតដោយសារ...

ចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងគ្រាមក្រំ! ចំពោះតារាកំប្លែងដ៏ល្បីមួយរូបប្រចាំប្រទេសថៃ ដែលបានស្លាប់បាត់បងជីវិតដោយសារតែជំងឺ Covid-19 [កូវីដ-១៩] តារាកំប្លែងដ៏ល្បីរូបនេះ ពុកម៉ែបងប្អូនប្រាកដជាបានស្គាល់ហើយ លោកមានឈ្មោះ ( Kom Chauncheun ) ដែលជាតួអង្គកំកំប្លែងមួយរូបនៅក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះ។ តារារូបនេះ បានឆ្លងជំងឺ កូវីដ-១៩ [Covid-19] ដោយមុននេះ លោកគឺបានសម្រាក់ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យថៃ។ ដោយលែកនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តារាកំប្លែងដ៏ល្បីប្រចាំប្រទេសថៃមួយរូបនេះ បានស្លាប់បាត់បងជីវិតដោយសារតែជំងឺ Covid-19 [កូវីដ-១៩] នេះបើយោងតាមគេហ័ទំព័រ Facebook Page ដែលមានឈ្មោះថា Sola Sale ដែលជាគេហ័ទំព័រ ព័ត៌មានប្រចាំប្រទេសថៃ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា: តារាកំប្លែងដ៏ល្បីប្រចាំប្រទេសថៃរូបនេះ បានទទួលមរណភាពហើយ គឺដោយសារតែជំងឺ កូវីដ-១៩ [Covid-19] ក្នុងវ័យ 63ឆ្នាំ។ ចំពោះដំណឹងនេះ Adminសូមចូលរួមសោកស្តាយផង។ សូមអរគុណ!🙏🙏🙏

Post a Comment

0 Comments